ភ្នំពេញ៖ អ្នកនាង ស៊ឹម សូលីកា គឺជាពិធីការិនីដ៏មានប្រជាប្រិយភាពមួយរូប នៅក្នុងប្រទេស។ ហើយបើនិយាយពីសម្រស់របស់តារារូបនេះវិញ បើទោះជាវ័យរបស់នាងកាន់តែជ្រេបន្តិចក្តី ក៏ប៉ុន្តែនាងនៅតែមានសម្រស់ស្រស់ស្អាតដដែល។

ដោយឡែក ងាកមកមើលជីវិតឯកជនរបស់ពីធីការិនីរូបនេះវិញ កាលពីព្រឹកមិញនេះ អ្នកនាង ស៊ឹម សូលីកា បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញនាងបង្ហោះរូបភាពជាច្រើនសន្លឹក ថតឈរពីមុខរថយន្តដ៏ទំនើបមួយគ្រឿង ដោយភ្ជាប់ជាមួយសារយ៉ាងខ្លីថា៖ “អរុណសួស្តីមិត្តទាំងអស់គ្នា”

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ មហាជនមួយចំនួនបានគិតថា រថយន្តដ៏ទំនើបមួយគ្រឿងនោះ ប្រាកដជារថយន្តថ្មីរបស់នាងទើបតែប្តូរហើយ ព្រោះពីមុនមកនាងមិនមែនជិះរថយន្តប្រភេទនេះទេ។

ទោះជាយ៉ាងណាក្តី សម្រាប់រូបភាពជាច្រើនសន្លឹក ដែលទើបតែបង្ហោះនេះ អ្នកនាង ស៊ឹម សូលីកា ក៏ទទួលបានពាក្យសរសើរពីសម្រស់របស់នាងផងដែរ៕

ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា
ស៊ឹម សូលីកា និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា