កូរ៉េខាងត្បូង៖ តាមសេចក្តីរាយការណ៍របស់ Kpop Heraldកាលពីថ្ងៃទី២០ ខែមិនាបានឲ្យដឹងថា នឹងមានរៀបចំការប្រជុំមួយ នៅថ្ងៃសុក្រសម្រាប់អ្នកដែល មានភាគហ៊ុននៅក្នុងYG Entertainment ហើយក៏អាចនឹងមានការជ្រើសរើសតំណែង អ្នកគ្រប់គ្រងផលិតកម្មថ្មីជំនួសលោកYang Hyun-suk និងជំនួសតំណែងCEO Yang Min-sukដែលត្រូវជាប្អូនប្រុសរបស់លោក ក្រោយYG Entertainmentកំពុងតែមានបញ្ហារឿងពន្ធ និងរឿងក្តីរបស់Seungri។

ការប្រជុំនេះរៀបចំឡើង នៅពេលភាគហ៊ុន របស់YGបានធ្លាក់ចុះរហូតដល់ ៣០ភាគរយ  ក្រោយមានការស៊ើបអង្កេត ពីប៉ូលីសកាលពីចុងខែកុម្ភៈនិងមានបញ្ហាជាច្រើនទៀត រួមទាំងបញ្ហាពន្ធក្លឹបកម្សាន្តLove Signalរបស់បងប្អូនទាំងពីរ ដែលបានប្រើឈ្មោះSeungriជាម្ចាស់ផងដែរ។ ទាំងនេះហើយ ជាហេតុផលដែលធ្វើឲ្យមានការទាមទារជ្រើសរើសអ្នកគ្រប់គ្រងថ្មី។

គួរបញ្ជាក់ផងដែរលោកYang Hyun-sukមានភាគហ៊ុននៅYG១៦.១២ភាគរយ លោកYang Min-sukមានភាគហ៊ុន៣.៣១ភាគរយ និងភាគហ៊ុនផ្សេងៗទៀតមានដូចជា Global World Music ៩.៥៣ភាគរយ ,Naver ៨.៥ភាគរយ , Shanghai Fengying Business Consultant Partnership ៧.៥៤ភាគរយ, National Pension Service ៦.០៦ភាគរយ៕

លោកYang Hyun-suk
លោកYang Hyun-suk
លោកYang Min-suk
លោកYang Min-suk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]