អង់គ្លេស៖ បុរសបីនាក់ដែលបានរៀបចំប្រព័ន្ធប្រតិបត្តិការផ្សាយផ្ទាល់បាល់ទាត់ English Premier League ដោយខុសច្បាប់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសរុបចូលគ្នាទាំងអស់ ១៧ឆ្នាំពីបទរួមគំនិតក្នុងការបន្លំដោយខុសច្បាប់។

(រូបតំណាង)

បុរសទាំងបីនាក់នោះរួមមាន ទី១.លោក Steven King ជាមេក្លោងនៃប្រតិបត្តិការនេះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៧ឆ្នាំ និង៤ខែ ទី២.លោក Paul Rolston ត្រូវជាប់ពន្ធនាគារ ៦ឆ្នាំ ៤ខែ និងទី៣. លោក Danilel Malone ត្រូវជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ៣ខែ។ បើតាមប្រភពបានបន្តថា បុរសទាំង ៣នាក់ខាងលើនេះ បានផ្តល់ឱ្យនូវឧបករណ៍សម្រាប់ចូលទៅកាន់ការផ្សាយបន្តផ្ទាល់បាល់ទាត់ Premier League ដោយខុសច្បាប់ទៅកាន់ភោជនីយដ្ឋាន, ក្លិបកម្សាន្ត និងតាមគេហដ្ឋានច្រើនជាង ១,០០០កន្លែងទូទាំងប្រទេសអង់គ្លេស និងវែលស៍ តាមរយៈឈ្មោះនៃក្រុមហ៊ុន Dreambox, Dreambox TV Limited និង Digital Switchover Limited និងទទួលបានចំណូលច្រើនជាង ៥លានផោនផងដែរ។

(រូបតំណាង)
(រូបតំណាង)

ចុងក្រោយនេះ លោក Kieron Sharp អគ្គនាយកទូទៅក្រុមហ៊ុន FACT បាននិយាយថា៖ “លទ្ធផលនៃការចាប់ខ្លួន និងកាត់ទោសនេះបានបង្ហាញថា ការរំលោភបំពាន និងទាញយកប្រយោជន៍ដោយខុសច្បាប់ពី Premier League អាចប្រឈមនឹងទោសធ្ងន់ធ្ងរបែបនេះ! សូមកុំគិតថាការបន្លំទាញយកប្រយោជន៍បែបនេះ មិនខុសច្បាប់ ហើយកុំគិតថាប្រព័ន្ធអ៊ីនធឺណិតសព្វថ្ងៃអាចឱ្យអ្នកលាក់អត្តសញ្ញាណបាន បើអ្នកគិតបែបនេះមែន អ្នកពិតជាគិតខុសហើយ”៕

លោក Kieron Sharp

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]