ថៃ៖ នៅទីបំផុតទំនាក់ទំនងស្នេហា៦ឆ្នាំ ដែលធ្លាប់តែផ្អែមល្ហែម របស់តារាស្រីវ័យក្មេង កញ្ញា Marie Broenner បានឈានដំណាក់កាលមួយ ដែលត្រូវចែកផ្លូវគ្នា ខណៈតារាស្រីរូបនេះ បានប្រាប់ថាដោយសារតែ អតីតមិត្តប្រុសខ្លួនបានក្បត់ចិត្តនាង។

យោងតាមរយៈការផ្ដល់កិច្ចសម្ភាសន៍ កាលពីថ្ងៃម្សិលមិញនេះ តារាស្រីកញ្ញា Marie បានរៀបរាប់ទាំងមិនស្ដាយស្រណោះថា ពេលនេះស្នេហា ដែលខំសាងមកជាច្រើនឆ្នាំរបស់នាង ត្រូវបានបញ្ចប់ហើយ និងជាពិសេសនោះ វាបានបញ្ចប់ទៅ ហាក់មិនល្អនោះឡើយ ព្រោះថារវាងរូបនាង និងអតីតមិត្តប្រុសម្នាក់នោះ គឺនឹងគ្មានផ្លូវត្រលប់មកត្រូវគ្នាវិញជាដាច់ខាត ហើយសូម្បីតែទំនាក់ទំនងគ្នា ជាមិត្តភក្តិធម្មតាដូចតារាដទៃទៀត ក៏នឹងគ្មានថ្ងៃអាចកើតឡើងបាននោះដែរ។

ជាមួយគ្នានេះដែរ បើទោះបីជានាងមិនបង្ហាញប្រាប់ថាជនទី៣ នៃការបែកបាក់ស្នេហារបស់នាងនេះ គឺជានរណាក៏ដោយ ប៉ុន្តែមហាជនបានសន្និដ្នានថា មិនអាចជាមនុស្ស ដែលនៅឆ្ងាយនោះទេ ព្រោះឃើញថានាងតែងតែបានបង្ហោះសាររៀបរាប់ ពីមិត្តភក្តិក្បត់មិត្តភក្តិ ជាញឹកញាប់ នៅក្នុងបណ្ដាញសង្គមរបស់នាងផងដែរ៕

Marie
Marie និងអតីតមិត្តប្រុស
Marie និងអតីតមិត្តប្រុស
Marie និងអតីតមិត្តប្រុស
Marie និងអតីតមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]