កូរ៉េខាងត្បូង ៖ តារាចម្រៀងប្រុសល្បីឈ្មោះ Jung Joon Young ដែលត្រូវបានគេរាយការណ៍ថា ជាប់ពាក់ព័ន្ធនឹងបទល្មើស ថតនិងចែកចាយ វីដេអូអាសអាភាសខុសច្បាប់ កាលពីចុងឆ្នាំ ២០១៥។ ថ្មីៗនេះត្រូវបានបានតុលាការក្រុងសេអ៊ូល សម្រេចចេញដីការចាប់ខ្លួនហើយ។

នៅព្រឹកថ្ងៃទី ២១ ខែមីនានេះ Jung Joon Young បានមកដល់ទីស្នាក់ការ តុលាការស្រុក ដើម្បីមកស្ដាប់ការកាត់ទោស បន្ទាប់ពីរូបលោកទទួលសារភាព និងផ្ដល់ចម្លើយដល់ប៉ូលីស អស់រយៈពេលជាច្រើនសប្ដាហ៍។

ក្នុងនោះដែរ Jung Joon Young បានបង្ហាញអារម្មណ៍ដឹងខុសរបស់ខ្លួន ដោយការសុំទោសជាសាធារណ៍ មុនពេលដែលលោក ចូលទៅក្នុងតុលាការ ដើម្បីស្ដាប់ការកាត់ទោស។

Jung Joon Young បាននិយាយទាំងទឹកភ្នែករលីងរលោងថា ៖

«ឲ្យខ្ញុំសុំទោស សម្រាប់រាល់ទោសកំហុស ដែលខ្ញុំបានប្រព្រឹត្ត ខ្ញុំដឹងថាវាជាបទឧក្រិដ្ឋ ដែលមិនអាចលើកលែងឲ្យបាន។ ខ្ញុំសុំសារភាពចំពោះរឿងគ្រប់យ៉ាង ខ្ញុំសុំទទួលកំហុស រាល់ការចោទប្រកាន់ទាំងឡាយ។ ខ្ញុំនឹងមិនតស៊ូ មិនប្រឆាំងនឹងការចោទប្រកាន់ទាំងនោះឡើយ ហើយខ្ញុំនឹងធ្វើតាមសាលក្រម របស់តុលាការ។

ខ្ញុំសូមឱនក្បាលសុំទោស សារជាថ្មីម្តងទៀត ចំពោះនារីរងគ្រោះទាំងឡាយ ដែលរងទុក្ខ ឈឺចាប់ដោយសារតែរូបខ្ញុំ។ ខ្ញុំសុំទោសចំពោះជនរងគ្រោះទាំងឡាយ និងអ្នករាល់គ្នាដែលទទួលរងនូវភាពអាម៉ាស ដោយសារពាក្យចចាមអារ៉ាម ព្រោះតែខ្ញុំ។ ហើយក៏សុំទោសចំពោះអ្នកដែល បង្ហាញការចាប់អារម្មណ៍ និងក្ដីស្រលាញ់ចូលចិត្ត ចំពោះខ្ញុំរហូតមក។ ខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាបានឃើញ ការដឹងកំហុសរបស់ខ្ញុំ តាមរយៈសកម្មភាពរបស់ខ្ញុំ នៅពេលដែលខ្ញុំនៅរស់»។

បន្ទាប់ពីថ្លែងការដឹងកំហុសទាំងនេះហើយ Jung Joon Young មិនបានឆ្លើយតបសំណួរណាមួយ ពីអ្នកយកព័ត៌មានឡើយ លោកគ្រាន់តែដើរឱនមុខ ឆ្ពោះទៅកាន់តុលាការតែម្ដង។ ក្រុមអ្នកសារព័ត៌មានកូរ៉េ បាននិយាយថា Jung Joon Young បានស្រក់ទឹកភ្នែក នៅពេលនោះផងដែរ។

ជាការពិតណាស់ សូម្បីតែក្រុមអ្នកសារព័ត៌មាន ដែលធ្លាប់តែមានអារម្មណ៍ថា ខឹងស្អប់រូបលោក ក៏ប្រែជាសោកសៅ ដោយក្ដីអាណិតមួយរំពេច ខណៈដែលបានស្ដាប់ សេចក្ដីថ្លែងការណ៍របស់ Jung Joon Young មុនពេលចូលទៅទទួលទោស។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ច្បាប់នៅតែជាច្បាប់ ដូច្នេះហើយមនុស្សធ្វើខុស ត្រូវតែទទួលទោស៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]