ភ្នំពេញ៖ តើលោកអ្នកតែងតែមានកង្វល់ និងធុញទ្រាន់ជាមួយនឹងក្លិនញើស ធូលីដីដែលតោងជាប់នឹងកអាវ និងដៃអាវសម្លៀកបំពាក់មែនទេ? តើលោកអ្នកមានបញ្ហាជាមួយកម្ទេចកម្ទី ឬស្នាមរួញពេលបោកមែនទេ? ឈប់បារម្ភទៀតទៅ! ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM បានបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន។

Samsung ActivDual WashTM

ខាងក្រោមនេះ គឺជាលក្ខណៈពិសេសដ៏អស្ចារ្យជាមួយប្រសិទ្ធភាព ៣ ដំណាក់កាលក្នុងការបោកសម្អាតសម្លៀកបំពាក់គឺ ត្រាំ- ញី- ទម្លាក់ ក្នុងពេលតែមួយរបស់ម៉ាស៊ីនបោកគក់ Samsung ActivDual WashTM

ត្រាំ- ញី- ទម្លាក់

១. មិនចាំបាច់ប្រើច្រាសដុស និងជួយក្នុងការត្រាំសម្លៀកបំពាក់

Samsung ActivDual WashTM ភ្ជាប់មកជាមួយនូវកាធុនជ័រ (Built-in Sink) សម្រាប់ការដុស និងត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកចូលក្នុងម៉ាស៊ីន។ វាជួយឱ្យអ្នកប្រើប្រាស់អាចធ្វើការដុស និងត្រាំសម្លៀកបំពាក់នៅក្នុងម៉ាស៊ីនបោកគក់តែម្តងក្នុងពេលតែមួយ ដោយមិនរញ៉េរញ៉ៃកាត់បន្ថយពេលវេលា និងភាពនឿយហត់របស់លោកអ្នកព្រោះកាធុនជ័រនេះត្រូវបានរចនាឡើងរាងអង្កាញ់ៗដូចជាក្តារបោកសម្លៀកបំពាក់ដើម្បីឱ្យអ្នកអាចបោកសម្អាតសម្លៀកបំពាក់នៅលើផ្ទៃនៃកាធុននេះបានតែម្តងជាមួយគ្នាដោយមិនចាំបាច់ប្រើច្រាសដុស។

Samsung ActivDual WashTM

២. មិនចាំបាច់លើកដាក់សម្លៀកបំពាក់ដែលសើមចុះឡើង

អ្នកមិនចាំបាច់លើកខោអាវពីកាធុនត្រាំដាក់ចូលក្នុងម៉ាស៊ីនបោកគក់ ព្រោះកាធុនជ័រដែលភ្ជាប់មកជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM ត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយការងារទាំងនោះ។ អ្នកគ្រាន់តែលើកកាធុន (Built-in Sink) នៅក្នុងម៉ាស៊ីនឡើងនោះខោអាវរបស់អ្នកនឹងធ្លាក់ទៅក្នុងម៉ាស៊ីនតែម្តងជាមួយនឹងទឹកសាប៊ូដែលអ្នកបានត្រាំ។ ជាពិសេសលោកអ្នកអាចមានជម្រើសក្នុងការប្រើប្រាស់ទឹកសាប៊ូ ដែលអ្នកបានត្រាំខោអាវ ឬបង្ហូរទឹកសាប៊ូនោះចោលហើយប្រើទឹកសាប៊ូថ្មី ដើម្បីបោកបន្តទៀតក៏បានជាមួយប៊ូតុងមុខងារយ៉ាងពិសេស។

Samsung ActivDual WashTM
Samsung ActivDual WashTM

៣. កាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់

ម៉ាស៊ីនបោកសម្លៀកបំពាក់ Activ Dual WashTM ភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មីដំបូងគេបង្អស់ ដែលអ្នកអាចវាយបំបែកម្ស៉ៅសាប៊ូជាមួយស្លាបចក្រទាំង៦ នៅលើ Magic Dispenser ដែលធ្វើឲ្យសាប៊ូរលាយបានយ៉ាងល្អបំផុតក្នុងទឹក ដោយបង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅក្នុងសម្លៀកបំពាក់ និងជម្រះស្នាមប្រឡាក់ក្នុងសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះ។

Samsung ActivDual WashTM

៤. កាត់បន្ថយការជាប់កម្ទេចកម្ទី និងប្រទាក់ជាប់គ្នានៃសម្លៀកបំពាក់

តម្រងពីរជាន់នៃ Magic Filter អាចចាប់យកកម្ទេចកម្ទីផ្សេងៗបានយ៉ាងល្អ និងធ្វើឱ្យអ្នកអាចបោកសម្លៀកបំពាក់បានស្អាត ដោយគ្មានជាប់កម្ទេចកម្ទីជាប់លើសាច់ក្រណាត់ ហើយសាមសុងក៏បានបន្ថែមបច្ចេកវិទ្យា Wobble ដើម្បីកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ ដែលធ្វើឱ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា។

៥. ពិនិត្យ និងដោះស្រាយបញ្ហាជាមួយទូរស័ព្ទដៃ

លោកអ្នកក៏អាចពិនិត្យ និងស្វែងរកដំណោះស្រាយនៃម៉ាស៊ីនបោកសម្លៀកបំពាក់ Activ Dual WashTM បានដោយស្វ័យប្រវត្តិជាមួយនឹងមុខងារ Smart Check នៅលើទូរស័ព្ទដៃ។

ពិនិត្យ និងដោះស្រាយបញ្ហាជាមួយទូរស័ព្ទដៃ

ចំណុចទាំងអស់នេះហើយ ទើបធ្វើឱ្យម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅប្រទេសកម្ពុជា។ ដើម្បីជ្រាបឱ្យកាន់តែច្បាស់សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅបន្ទប់តាំងបង្ហាញ ឬដេប៉ូចែកចាយផលិតផលរបស់សាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ 1800 203 232 ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]