កែប៖ ប្រាកដជាមានប្រិយមិត្តមិនតិចនោះទេ បានស្គាល់តារាសម្ដែងប្រុស និងជាតារាហ្វេសប៊ុកដ៏មានប្រជាប្រិយភាព ពូកែខាងរកស៊ី លោក សឹក សិលា ជាក់ជាមិនខាន ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មិត្តយុវវ័យ នាពេលបច្ចុប្បន្ននេះ ។

ជាមួយគ្នានេះដែរ តារាហ្វេសរូបនេះ ក៏ទទួលបានការចាប់យ៉ាងអារម្មណ៍ ខ្លាំងបន្ទាប់ពីលោក បានបង្ហាញមុខគូស្នេហ៍របស់ខ្លួន ជាសាធារណៈ កាលពីថ្មីៗនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងមែនទែន នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ជាក់ស្ដែង កាលពីយប់មិញនេះ បើតាមគណនីផ្លូវការរបស់ លោក សឹក សិលា បានបង្ហោះរូបភាពជាច្រើនពីដំណើរកម្សាន្តរបស់ខ្លួន ទទួលបានការចាប់អារម្មយ៉ាងខ្លាំង ជាមួយទិដ្ឋភាពទាំងអស់នោះ។

ជាពិសេដនោះគឺ តារាហ្វេសប៊ុកលោក សឹក សិលា ក៏បានបង្ហាញរូបភាពស្វីតៗជាច្រើនជាមួយគូស្នេហ៍របស់ខ្លួន ធ្វើទស្សនិកជនមើលរួចអាចនឹង លើសជាតិស្ករបាន ព្រមទាំងមើលទៅ ពិតជាមានសុភមង្គលខ្លាំងមែនទែន។

នៅក្នុងការបង្ហោះនោះផងដែរ លោក សឹក សិលា បានសរសេថា៖ «ដើរលេងជាមួយមនុស្សដែលយើងស្រលាញ់ ទៅទីណាក៏សប្បាយដែរ មិនចាំបាច់តែដល់ស្រុកក្រៅអីទេ ចង់កាន់ដៃគេទៅគ្រប់ទីកន្លែង មិនចាំបាច់កន្លែងថ្លៃពេក សំខាន់គឺមានគេ ។ នេះជាការដើរកម្សាន្តជាក្រុម មិនមែនទៅ ហាន់នីមូន ពីរនាក់ទេ ព្រោះមិនទាន់រៀបការចឹងសូមបងៗកុំយល់ច្រឡំ»

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖ 

សឹក សិលា
សឹក សិលា
សឹក សិលា
សឹក សិលា
សឹក សិលា
សឹក សិលា
សឹក សិលា
សឹក សិលា
សឹក សិលា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]