កូរ៉េខាងត្បូង៖ Nancy ជាសមាជិកមួយរូប នៅក្នុងក្រុមចម្រៀងនារីMomoland ដែលជាក្រុមកំពុងទទួលបានសន្ទុះ នៃការគាំទ្រយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។

តារាចម្រៀងស្រីវ័យ១៨ឆ្នាំរូបនេះ ជាកូនកាត់កូរ៉េ-អាមេរិកដែលមាន ឈ្មោះពេញថា Nancy Jowel McDonie និងមានឈ្មោះជាភាសាកូរ៉េថា Lee Seungri។

ដោយឈ្មោះរបស់នាង Lee Seungri ស្រដៀងទៅនឹងឈ្មោះSeungri BIGBANG។ គួរបញ្ជាក់ផងដែរថាSeungri BIGBANG មានឈ្មោះកំណើតថា Lee Seung Hyun ដែលមួយរយៈនេះមានព័ត៌មានអាស្រូវជាច្រើន ដែលទាក់ទងនឹងលោក។

មានប្រភពព័ត៌មានមួយបានអះអាងថាNancy បានប្តូរឈ្មោះកូរ៉េរបស់នាងទៅជា Lee Geuru (#그루)វិញ ជាមួយគ្នានេះដែរNancyបានផុសរូបនៅក្នុងគណនីអ៊ីនស្តារក្រាម@momland_official ដោយប្រីHashtagឈ្មោះ(#그루)ជំនួសឈ្មោះថាNancyថែមទៀតផង។ ឃើញបែបនេះ អ្នកគាំទ្រកើតការងឿងឆ្ងល់ថា ដោយសារតែឈ្មោះ Seungriនេះមានរឿងអាស្រូវមិនល្អច្រើន ទើបនាងសម្រេចចិត្តប្តូរ និងមិនចង់ឲ្យមានឈ្មោះដូចឬក៏យ៉ាងណា?

ប៉ុន្តែខាងផលិតកម្មMLD Entertainmentបានចេញមកបញ្ជាក់ថា Nancyមិនបានប្តូរឈ្មោះទេ ឈ្មោះកូរ៉េរបស់នាងនៅតែជាLee Seungriដដែល ហើយឈ្មោះ Geuru គ្រាន់តែជាឈ្មោះហៅក្រៅប៉ុណ្ណោះ៕

Nancy Momoland
Nancy Momoland
Nancy Momoland
Seungri BIGBANG
Seungri BIGBANG
Seungri BIGBANG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]