ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា Aff Taksaorn បានសម្រេចចិត្តលែងលះជាមួយស្វាមី ហើយព្រមទាំងបានបន្សុល់ទុកនូវកូនស្រីតូច ដ៏គួរឲ្យស្រលាញ់មួយរូប ដែលកើតចេញមក ពីចំណងដៃអាពាហ៍ពិពាហ៍ រយៈពេល ៥ឆ្នាំ របស់ពួកគេទាំងពីរ។

ហើយមកដល់ពេលនេះ ជីវិតរបស់ស្រី្តមេម៉ាយ អ្នកនាង Aff Taksaorn និងកូនស្រី ក៏កំពុងតែរស់នៅ ពោរពេញដោយភាពសប្បាយរីករាយជាខ្លាំង ពីមួយថ្ងៃ ទៅមួយថ្ងៃ បើទោះបីជាគ្មានវត្តមានស្វាមី ដូចជាកាលពីមុន ក៏ដោយចុះ។

ដោយឡែក ថ្មីៗនេះ អ្វីដែលកំពុងតែធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំងនោះ គឺយោងតាមរយៈវីដេអូមួយ ដែលត្រូវបានបង្ហោះដោយ តារាស្រី អ្នកនាង Aff បានបង្ហាញសកម្មភាពកូនស្រីរបស់នាង បានច្រៀងចម្រៀង ដោយក្នុងនោះ បានបង្ហាញពីក្តីស្រលាញ់ចំពោះម្ដាយ ឃើញហើយរំភើបចិត្តសឹងស្រក់ទឹកភ្នែកជំនួសនាង។

ទន្ទឹមនឹងនោះផងដែរ ក៏មានមហាជនជាច្រើន ក៏បានលួចច្រណែននឹងតារាស្រី អ្នកនាង Aff ដោយត្រលប់មកពីធ្វើការងារ យ៉ាងនឿយហត់ ទោះបីមិនមានស្វាមីចាំផ្ដល់កម្លាំងចិត្តឲ្យដូចគេមែន ប៉ុន្តែរូបនាងក៏នៅមានកូនស្រីបណ្ដូលចិត្ត ចាំទទួល និងផ្ដល់ក្ដីសុខឲ្យ មិនចាញ់គ្រួសារផ្សេងៗនោះទេ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

Aff និងកូនស្រី
Aff និងកូនស្រី
Aff និងកូនស្រី
កូនស្រីAff
កូនស្រីAff
កូនស្រីAff

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]