កូរ៉េខាងត្បូង ៖ ជាការពិតណាស់ មនុស្សភាគច្រើនមិនដឹងនោះទេថា IU មិនត្រឹមតែជាតារាចម្រៀងស្រី ល្បីឈ្មោះប៉ុណ្ណោះទេ នៅក្នុងស្ថាប័នប៉ូលីស នាងក៏ជាមន្ត្រីត្រឹមត្រូវម្នាក់ផងដែរ។

ទោះបីជា IU មិនធ្លាប់បញ្ចប់ការសិក្សា ចំណេះដឹងទូទៅផ្នែកនេះ ប៉ុន្តែ IU ធ្លាប់ត្រូវបានតែងតាំង ជាមន្រ្តីប៉ូលីសកិត្តិយសមួយរូប នៅក្នុងស្ថាប័នប៉ូលីសកូរ៉េខាងត្បូង កាលពីខែកុម្ភៈ ឆ្នាំ ២០១៣។ នៅក្នុងឆ្នាំ ២០១៤ IU ត្រូវបានតំឡើងឋានៈ ជាមន្រ្តីជាន់ខ្ពស់ដោយសារតែការខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់នាង ក្នុងនាមជាឯកអគ្គរដ្ឋទូត ប្រឆាំងនឹងការគំរាមកំហែង។

ជាក់ស្ដែង IU តែងតែចូលរួម ក្នុងសកម្មភាព និងព្រឹត្តិការណ៍ជាច្រើន សំដៅបញ្ឈប់រាល់ការគំរាមកំហែង នៅក្នុងសាលារៀន ក៏ដូចជាខិតខំផ្សព្វផ្សាយប្រព័ន្ធទំនាក់ទំនងលេខ ១១៧ សម្រាប់ឲ្យជនរងគ្រោះ ទំនាក់ទំនងមកភ្លាមៗ នៅពេលដែលជួបបញ្ហាបទល្មើស និងបទឧក្រិដ្ឋផ្សេងៗ នៅក្នុងប្រទេស។

លោកស្រី Seo Bum Soo ស្នងការប៉ូលីស ថែរក្សាសុវត្ថិភាពម្នាក់ បាននិយាយថា ពាក្យសម្ដីរបស់ IU ផ្ដល់ផលប៉ះពាល់ខ្លាំង ដល់ក្មេងជំទង់នៅក្នុងប្រទេសកូរ៉េ ច្រើនជាងពាក្យពេចន៍របស់មន្ដ្រីប៉ូលីស។ ដូច្នេះហើយ វាជាការល្អប្រសិនបើ IU បំពេញតួនាទីចូលរួមផ្សព្វផ្សាយ និងប្តេជ្ញាចិត្តធ្វើការងារនេះ ដើម្បីលើកកម្ពស់ទំនាក់ទំនងសាធារណៈ និងលើកកម្ពស់សុវត្ថិភាពនៅក្នុងសហគមន៍ទាំងមូល៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU
រូបភាព IU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]