ថៃ៖ ប្រិយមិត្តមួយចំនួនដែលជាអ្នកគាំទ្រតារាសម្តែងលំដាប់ជួរមុខ ប្រចាំប្រទេសថៃនាង Bella Ranee ច្បាស់ជាជ្រាបហើយថា មុនពេលឈានជើងចូលវិស័យសិល្បៈនិងក្លាយជាតារាល្បីបែបនេះ នាង Bella Ranee កាលពីនៅក្មេងនាងធ្លាប់ជាក្មេងធ្វើការឲ្យគេជាអ្នករត់តុក្រៅម៉ោង នៅហាងការ៉េម ក្នុងផ្សារទំនើបមួយកន្លែង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នាង Bella ក៏ត្រូវបានអ្នកកាសែតចោទជាចំនួន អំពីរឿងរ៉ាវមួយនេះ ថាតើហេតុអ្វីបានជានាងទៅធ្វើការងារជាអ្នករត់តុនៅហាងការ៉េម ក្រៅម៉ោង ទាំងខ្លួននៅវ័យក្មេងបែបនេះ។ ក្រោយមកតារាសម្តែងដ៏ស្រស់សោភារូបនេះ បាននិយាយដោយមិនលាក់លៀមថា នាងធ្វើការជាអ្នករត់តុបែបនេះ ក៏ព្រោះតែចង់សម្រាលបន្ទុកដល់ឪពុកម្តាយរបស់ខ្លួន ព្រោះថានៅពេលនោះ គ្រួសាររបស់នាងពិតជាមានជីវភាពខ្វះខាតខ្លាំង។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា ជីវិតមនុស្សពិតជាមើលមិនឃើញនោះទេ ព្រោះគ្មាននណាម្នាក់អាចដឹងថា នាង Bella ពីក្មេងស្រីធ្វើការឲ្យគេជាអ្នករត់តុនៅហាងការ៉េមក្រៅម៉ោង ព្រោះតែមានជីវភាពខ្វះខាត អាចក្លាយជាតារាសម្តែងដ៏ល្បីជួរមុខប្រចាំប្រទេសថៃបែបនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Bella កាលពីនៅក្មេង (ស្តាំ)
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]