បរទេស៖ ប្រិយមិត្តអ្នកអានទាំងអស់ ប្រហែលជាធ្លាប់ស្គាល់និងឭឈ្មោះលោកតា Alex Ferguson ដែលជាអតីតគ្រូបង្វឹករបស់ក្រុមកីឡាបាល់ទាត់បិសាចក្រហមហើយ។ លោកតា Ferguson គឺជាអ្នកដ៏មានជំនាញម្នាក់ដែលមានទេពកោសល្យខ្ពស់ខាងបង្វឹកនិងវិភាគបាល់ទាត់ ហើយតែងធ្វើឲ្យក្រុមបិសាចក្រហម Manchester United មានឱកាសឈរលើកំពូលតារាងបាល់ទាត់អង់គ្លេសជាញឹកញាប់។

គួររម្លឹកថា ការប្រកួតចុងក្រោយរបស់លោក Ferguson នៅពេលដែលដឹកនាំអោយ Manchester United គឺជាការប្រកួតរវាងក្រុមបិសាចក្រហម និង West Bromwish Albion នៅក្នុងពហុកីឡដ្ឋាន Hawthorns ក្នុងលទ្ធផល ៥-៥។  

លោកតា Alex Ferguson

យ៉ាងណាមិញ អ្វីដែលជារឿងភ្ញាក់ផ្អើលនោះគឺ ស្ករកៅស៊ូនៅប្រកួតចុងក្រោយបង្អស់ ដែលខ្ជាក់ចេញពីមាត់តា Alex Ferguson មុនចូលនិវត្តន៍នោះ ត្រូវបានអ្នកគាំទ្រម្នាក់រើសបាន ហើយគេក៏បានយកវាទៅដាក់ដេញថ្លៃក្នុងប្រព័ន្ធសាជីវកម្មអេឡិចត្រូនិច eBay ក្នុងតម្លៃដល់ទៅ ៥១ម៉ឺនដុល្លារ។ 

ក្នុងការដាក់ដេញថ្លៃនេះទៀតសោត អ្នកគាំទ្រដែលរើសបានស្ករកៅស៊ូនេះក៏បានសរសេរបញ្ជាក់ពីប្រវត្តិរបស់វាក្នុង eBay ដែរ ដែលរួបគេបានសរសេរថា “ នេះគឺស្ករកៅស៊ូដែលគេប្រើហើយ រើសបាននៅក្នុងពហុកីឡដា្ឋន Hawthorns។ វាត្រូវបានគេជឿថាជា ស្ករកៅស៊ូនៅប្រកួតចុងក្រោយបង្អស់របស់តា Alex Ferguson បន្ទាប់ពីបានដឹកនាំក្នុងអាជីពជាគ្រូបង្វឹកចំនួន ១,៥០០ប្រកួតអោយ Manchester United ។

មិនតែប៉ុណ្ណោះ លុយដែលបានមកពីការដាក់លក់នេះទាំងអស់នឹងត្រូវបានយកទៅចូលរួមក្នុងកម្មវិធីបរិច្ចាគរបស់ក្លឹប Manchester United។

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃការដឹកនាំឲ្យក្រុមបិសាចក្រហម លោកតា Ferguson បានជួយឲ្យក្រុមលើកពាន English Premier League ចំនួន១៣ដង, FA Cups ៥ដង, និង UEFA Champions League  ចំនួន២ដងផងដែរ៕  

លោកតា Alex Ferguson
លោកតា Alex Ferguson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]