ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយតារាចម្រៀងកញ្ញាសុវត្ថិឌី ធារិកា បានធ្វើការបង្ហោះរូបភាពដ៏ក្តុកក្តុល ក្រោយម្តាយមីង និងក្មួយដែលទើបតែសម្រាល មានបញ្ហាធ្លាក់ឈាមច្រើន(ព្រោះវះកាត់) ត្រូវការជួយជាបន្ទាន់។

ក្រោយពីទទួលបានដំណឹងមួយនេះ មហាជនជាច្រើនក៏បាននាំគ្នាសួរសុខទុក្ខ  ឯអ្នកខ្លះទៀតបានធ្វើការជួយ ផ្តល់ឈាមទៅកាន់មីងរបស់នាង ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មិនបានប៉ុន្មានផង ឈាមដែលខ្វះក៏ត្រូវបាន ជួយគ្រប់គ្រាន់ និងទាន់ពេលវេលា ធ្វើឲ្យអ្នកមីងរបស់ តារារូបនេះ បានធូរស្បើយជាងមុន។

តាមរយៈការបង្ហោះរបស់តារារូបនេះ បានឲ្យដឹងថា នៅពេលនេះមីង និងក្មួយដែលទើបនឹងកើតរបស់នាងបានធូរស្បើយ និងផុតពីគ្រោះថ្នាក់ហើយ មិនត្រឹមតែប៉ុណ្ណោះនាងក៏បានធ្វើការអរគុណ ដល់មហាជនទាំងអស់ដែលបានជួយផ្តល់ឈាម ក៏ដូចជាជួយសួរសុខទុក្ខផងដែរ។

ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះបានបញ្ចេញអារម្មណ៍រំភើបយ៉ាងខ្លាំង ក្រោយបានឃើញក្មួយមាន មុខមាត់យ៉ាងគួរឲ្យក្នាញ់ ដែលមានទម្ងន់៤.២គីឡូក្រាម រីឯម្តាយរបស់ក្មេងក៏បានឆ្លងកាត់ ការផ្តល់ឈាម ពេលនេះបានធូរស្បើយហើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញាសុវត្ថិឌី ធារិកា និងក្មួយទើបនឹងកើត
កញ្ញាសុវត្ថិឌី ធារិកា និងក្មួយទើបនឹងកើត
កញ្ញាសុវត្ថិឌី ធារិកា និងក្មួយទើបនឹងកើត
ម្តាយមីងសុវត្ថិឌី ធារិកា
ម្តាយមីងសុវត្ថិឌី ធារិកា
ក្មួយទើបនឹងកើតរបស់ សុវត្ថិឌី ធារិកា
ក្មួយទើបនឹងកើតរបស់ សុវត្ថិឌី ធារិកា
ក្មួយទើបនឹងកើតរបស់ សុវត្ថិឌី ធារិកា
សាររបស់ សុវត្ថិឌី ធារិកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិឌី ធារិកា