ថៃ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ក៏ត្រូវជាថ្ងៃខួបកំណើតរបស់ តារាសម្ដែងប្រុស លោក Mark Prin ដែលត្រូវជាមិត្តប្រុសជាទីស្រលាញ់របស់ តារាស្រីរូបស្អាត កញ្ញាKimmy Kimberley ហើយសម្រាប់ឆ្នាំនេះ លោកក៏មានអាយុ ២៩ឆ្នាំហើយដែរ។

ស្របពេលជាមួយគ្នានេះដែរ សម្រាប់ក្នុងឆ្នាំថ្មីនេះ ​តារាសម្ដែងស្រី កញ្ញា Kimmy Kimberley ក៏បានឆ្លៀតពេលវេលាដ៏មមាញឹក មកត្រៀមរៀបចំតុបតែងកម្មវិធីដ៏ពិសេសមួយ ជូនទៅដល់គូស្នេហ៍បណ្ដូលចិត្តរបស់នាង សម្រាប់ជាកាដូថ្ងៃកំណើតក្នុងឆ្នាំនេះ ដោយឃើញហើយ ពិតជារំភើបចិត្តជំនួសតារាប្រុសរូបនេះមែនទែន។

ទន្ទឹមនឹងទង្វើរទាំងនេះ ក៏បានបង្ហាញថា ទោះបីជាពួកគេទាំង ២ បានស្រលាញ់គ្នាមកជាយូរណាស់ មកហើយក៏ដោយ ក៏ប៉ុន្តែពួកគេមិនភ្លេចផ្ដល់ភាពផ្អែមល្ហែម ហើយជាពិសេសស្រលាញ់គ្នាខ្លាំងឡើងៗ ដែលធ្វើឲ្យមនុស្សម្នាជាច្រើននាំគ្នា សរសើរដល់ស្នេហារបស់អ្នកទាំងពីរជាខ្លាំង៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Mark
ទិដ្ឋភាពខួបMark
ទិដ្ឋភាពខួបMark
ទិដ្ឋភាពខួបMark
ទិដ្ឋភាពខួបMark
ទិដ្ឋភាពខួបMark

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]