អង់គ្លេស៖ តារាឆ្នើមរបស់ជម្រើសជាតិបារាំង និង Manchester United កីឡាករ Paul Pogba បានបរិយាយអំពីក្លិប Real Madrid ថា គឺជា “ក្លិបក្នុងក្តីស្រមៃ” របស់កីឡាករគ្រប់គ្នា រួមទាំងរូបគេផងដែរ ប៉ុន្តែទោះបីជាបែបណាក្តី Pogba ក៏បាននិយាយថា នៅពេលនេះរូបគេកំពុងតែមានភាពសប្បាយរីករាយ និងពេញចិត្តក្នុងការរួមរស់ជាមួយក្លិប Manchester United របស់គេនៅឡើយ។

កីឡាករ Paul Pogba

Pogba បាននិយាយពីក្លិប Real Madrid ថា៖ “ Real Madrid គឺជាក្លិបដែលធំជាងគេលើលោក ខ្ញុំតែងតែនិយាយថា ក្លិបនេះគឺជាទីគោលដៅនៃក្តីស្រមៃរបស់កីឡាករគ្រប់ៗគ្នា”។ ដោយឡែក Pogba ក៏បានរម្លឹកពីក្លិបរបស់ខ្លួនដែរថា៖ “បច្ចុប្បន្ននេះ ខ្ញុំកំពុងតែរីករាយជាមួយក្លិប Manchester United ហើយក៏ពេញចិត្តជាមួយអ្នកចាត់ការថ្មីផងដែរ”។

គួរបញ្ជាក់ថា Pogba បាននិយាយបែបនេះ នៅក្នុងសន្និសីទកាសែតមួយជាមួយក្រុមជម្រើសជាតិបារាំង។ កីឡាករវ័យ ២៦ឆ្នាំរូបនេះ ត្រូវបានកោះហៅឱ្យចូលរួមជាមួយក្រុមជម្រើសជាតិបារាំង សម្រាប់ការប្រកួតជម្រុះ Euro ២០២០ ទល់នឹងក្រុមជម្រើសជាតិម៉ុលដូវ៉ា និងអ៊ីស្លង់៕

កីឡាករ Paul Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]