ថៃ៖ ភាគច្រើន អ្នកដែលស្នេហាវិស័យសិល្បៈថៃ ប្រាកដជា ធ្លាប់មើលរឿងភាគ ដែលតួ ត្រូវសម្តែងជាតួភ្លោះ ជាមនុស្ស២ផ្សេងគ្នា។ ហើយការសម្តែងបែបនេះ វាហាក់ដូចជាមិនងាយស្រួលប៉ុន្មានទេ ដែលត្រូវដើរតួ មនុស្សចរិត២ផ្សេងគ្នាយ៉ាងដូច្នោះ។

ចុះចំណែកតម្លៃខ្លួន របស់ពួកគេ បានប៉ុន្មានដែរ ពេលដើរតួបែបនេះ?

តាមប្រភពព័ត៌មាន Thairath បានបង្ហាញឲ្យដឹងថា នៅពេលដែល តារាៗ ដើរតួជាកូនភ្លោះ គឺពួកគេ​ទទួលបាន តម្លៃខ្លួនទ្វេដង ព្រោះពួកគេ  ត្រូវថត២ ទៅ៣ ដង ក្នុងមួយឈុត។  ក្នុងនោះ តារាភាគច្រើន​ ក៏បានសារភាព និងនិយាយត្រង់ៗដែរថា ពួកគេមានការនឿយហត់ខ្លាំង ពេលដើរតួបែបនេះ នៅក្នុងរឿងភាគ ហើយហេតុដូច្នោះដែរ ទើបពួកគេ ទទួលបានប្រាក់កម្រៃគុណជា២។

ជាមួយគ្នានោះដែរ បើតាមសង្កេតកន្លងមក តារាដែលធ្លាប់ដើរតួជាកូនភ្លោះ មានដូចជា លោក Nadech Kugimiya នាង Bua Nalinthip នាងYaya Urassaya នាង Min Pechaya និងតារាផ្សេងទៀតជាច្រើននាក់ទៀត៕ 

Nadech Kugimiy
Yaya Urassaya
Bua Nalinthip

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]