ភ្នំពេញ៖ ជាការពិត ជីវិតគូ មិនអាចមានវាសនាដូចគ្នា១០០ភាគរយនោះទេ ជួនកាលអ្នកខ្លះ ជួបគ្រួសារដ៏សែនល្អ រីឯអ្នកខ្លះទៀត បែរជាជួបជីវិត ទុក្ខសោក វេទនាកម្សត់ ជាងកាលនៅលីវទៀត។

ជាក់ស្តែង ជីវិតគូ របស់តារាសម្តែងដ៏ល្បី តី យ៉ាណា អាចនិយាយបានថា នាងមានសុភមង្គលយ៉ាងខ្លាំង ក្រោយរៀបការជាមួយនឹងស្វាមី ដែលបានយល់ចិត្តគ្នា អស់រយៈពេលច្រើនឆ្នាំមកហើយ។ ក្នុងនោះ ស្វាមីរបស់នាង តែងតែឆ្លៀតពេលទំនេរបន្តិចបន្តួច នាំនាងដើរលេង តាមរមណីយដ្ឋាន និងបណ្តាប្រទេសនានា មិនឲ្យដាច់នោះទេ។

ជាពិសេស រាល់ពេលពួកគេ នៅជិតគ្នា តែងតែបង្ហាញភាពស្និទ្ធស្នាល ស្អិតរមួតនឹងគ្នា ដូចទើបតែរៀបការថ្មីថ្មោងយ៉ាងដូច្នោះដែរ ដែលធ្វើឲ្យ អ្នកគាំទ្រ ឃើញហើយ ចង់លើសជាតិស្ករម្តងៗទៅហើយ។

គួរបញ្ជាក់ផងដែរថា តី យ៉ាណា ជាតារាសម្តែងស្រីម្នាក់ ដែលភាគច្រើន នាងឧស្សាហ៍ថតរឿងភាគ និងខ្សែភាពយន្តខ្នាតធំ នៅក្នុងផលិតកម្មនានា។ ជាពិសេស នាងក៏ជាតារាម្នាក់ ដែលអាចដើរតួ បានគ្រប់តួ មិនថា កាច ស្លូត ឬក៏តូខ្មោច ក៏នាងអាចដើរតួបានដែរ៕

ប៉ុន្តែពេលនេះ មកមើលរូបថតស្វីតៗ របស់តី យ៉ាណា ក្រោយរៀបការ បន្តិចសិន៖

ជីវិតគូរបស់ តី យ៉ាណា
ជីវិតគូរបស់ តី យ៉ាណា
ជីវិតគូរបស់ តី យ៉ាណា
ជីវិតគូរបស់ តី យ៉ាណា
ជីវិតគូរបស់ តី យ៉ាណា
ជីវិតគូរបស់ តី យ៉ាណា
ជីវិតគូរបស់ តី យ៉ាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]