កូរ៉េខាងត្បូង៖ បើទោះបីជា Park Bom បានចាកចេញពីផលិតកម្ម YG អស់រយៈពេលជាច្រើនឆ្នាំ និងបានចាកឆ្ងាយពីក្រុម 2NE1 ជាយូរណាស់មកហើយក្តី ប៉ុន្តែចំណងមិត្តភក្តិរវាងនាង និងសមាជិកទាំង៣ ជាពិសេសគឺជាមួយនឹង CL និង Sandara នៅតែរឹងមាំ មិនអាចបំបែកបាន។

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ Park Bom ទើបតែបានចេញបទចម្រៀងថ្មីរបស់ខ្លួន ចំណងជើងថា «Spring» ដោយនាងទទួលបានការ ការលើកទឹកចិត្តយ៉ាងខ្លាំង ពីមិត្តភក្តិសម្លាញ់របស់នាង មិនតែប៉ុណ្ណោះ Sandara តែងតែចាំជួយផ្តល់កម្លាំងចិត្ត ផ្តល់ភាពកក់ក្តៅ និងចាំជួយបំពេញចំណុចខ្វះខាត ដល់Park Bom គ្រប់ស្ថានការណ៍តាមអ្វីដែលនាងអាចធ្វើបានថែមទៀតផង។ ដូចជាកាលពីរាត្រីម្សិលមិញនេះ Sandara បានឆ្លៀតពេលមកទទួល Park Bom ទៅផ្ទះវិញ បន្ទាប់ពីនាងបានបញ្ចប់ការសម្តែង លើឆាកប្រគុំតន្រ្តីប្រចាំសប្តាហ៍ SBS The Showថែមទៀតផងដែរ។

លើសពីនេះទៅទៀត បើតាមដឹងថា PARK BOM ក៏បានក្លាយជាមនុស្សដំបូងគេបង្អស់ ដែលពាក់ស្បែកជើងដែល Sandara បានច្នៃម៉ូតដោយខ្លួនឯង ចេញជា Collection ថ្មីបំផុតមួយផងដែរ។

យ៉ាងណាមិញ មិត្តភាពរបស់អ្នកទាំងពីរបានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង និងមិនកោតសរសើរមិនបាន បើទោះជាពួកគេជួបឧបសគ្គខ្លាំងប៉ុណ្ណា ជួបរឿងរ៉ាវច្រើនប៉ុណ្ណា ប៉ុន្តែពួកគេនៅតែមិនបោះបង់គ្នា និងតែងតែនៅក្បែរចាំជួយផ្តល់កម្លាំងចិត្តឲ្យគ្នាជានិច្ចផងដែរ៕

Park Bom ក្នុងកម្មវិធីប្រគុំតន្រ្តីម្សិលមិញ
Park Bom ក្នុងកម្មវិធីប្រគុំតន្រ្តីម្សិលមិញ
Sandara មកទទួលPark Bom ទៅផ្ទះក្រោយចប់កម្មវិធីប្រគុំតន្រ្តី
PARK BOM ក្លាយជាមនុស្សដំបូងពាក់ស្បែកជេីងច្នៃម៉ូតដោយ Sandara
Sandara
PARK BOM
PARK BOM
PARK BOM និង Sandara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]