កូរ៉េខាងត្បូង ៖ ដូចដែលប្រិយមិត្ត បានជ្រាបអញ្ចឹង បច្ចុប្បន្ននេះ BTS ក្លាយជាក្រុមចម្រៀង Kpop ដ៏ល្បីទូទាំងពិភពលោក ដូច្នេះហើយបទពិសោធន៍នៃការសម្ដែងលើឆាកធំៗ របស់ពួកគេក៏មានច្រើនរួចមកហើយ។

ទោះបីឆ្លងកាត់ បទពិសោធន៍សម្ដែងជាច្រើនដង ប៉ុន្តែតារាល្បីៗភាគច្រើន តែងតែបង្ហាញឲ្យអ្នកគាំទ្រឃើញ នូវអារម្មណ៍រំភើប និងការព្រួយបារម្ភច្រើន ខណៈដែលពួកគេកំពុងស្ថិតនៅ ក្នុងចំណោមហ្វូងមនុស្ស ពិសេសពេលនៅចំពីមុខកាមេរ៉ាតែម្ដង។

ប៉ុន្តែ V សមាជិកក្រុម BTS បានធ្វើឲ្យមហាជន ចាប់អារម្មណ៍ឃើញថា លោកសាកសមជាតារាអាជីពបំផុត ចាប់តាំងពីថ្ងៃដំបូង ដែលបង្ហាញខ្លួន ដោយលោកតែងតែ បង្ហាញអាកប្បកិរិយាល្អបំផុត ទាំងការនិយាយស្ដី ទាំងទឹកមុខ និងសកម្មភាពផ្សេងៗ ពេលនៅពីមុខកាមេរ៉ា។

ក្រុមអ្នកគាំទ្រ សង្កេតឃើញថា V ហាក់ដូចជាស្ងប់ស្ងាត់ខ្លាំង និងលេងសើចច្រើន ក្នុងពេលតែមួយ ប៉ុន្តែលោកជាមនុស្សដ៏វៃឆ្លាតម្នាក់។ សកម្មភាពក៏គួរឲ្យស្រលាញ់របស់ V តែងតែបង្ហាញឲ្យឃើញស្ទើរតែគ្រប់ពេល។ ហើយអ្វីដែលធ្វើឲ្យ ក្រុមអ្នកសារព័ត៌មានចូលចិត្ត V ខ្លាំងបំផុតនោះគឺ រាល់ពេលដែលឃើញកាមេរ៉ា V តែងតែបង្ហាញស្នាមញញឹម លាយឡំភាពក្រមិចក្រមើម គួរឲ្យស្រលាញ់ ទៅកាន់ពួកគេ ដោយមិនភ្លេចឱនគោរព ជាការអរគុណមុនពេលដែលចាកចេញទៅ។

ទាំងនេះហើយ ជាហេតុផលដែលធ្វើឲ្យ V ជាប់ឈ្មោះជា តារាដែលបង្ហាញអាកប្បកិរិយាល្អបំផុត សាកសមជាតារាល្បី នៅក្នុងវិស័យ Kpop បច្ចុប្បន្ន៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]