កូរ៉េខាងត្បូង៖ ដំណឹងល្អនិងដំណឹងអាក្រក់ក្នុងពេលតែមួយ ដោយទីបំផុតក្រុមចម្រៀងកំពុងពេញនិយម Momoland កំពុងត្រៀមវិលត្រឡប់មកវិញជាថ្មី ជាមួយនឹងបទថ្មីរបស់ខ្លួន ប៉ុន្តែក៏គួរឲ្យសោកស្តាយផងដែរ ដោយការចេញចម្រៀងថ្មីលើកនេះ គឺមានសមាជិកត្រឹមតែ៧នាក់តែប៉ុណ្ណោះ ចំណែងកតារាស្រី២រូបផ្សេងទៀតគឺ Daisy និង Taeha នឹងត្រូវអវត្តមានមិនបានចេញមុខនៅក្នុងបទថ្មីនេះឡើយ ដូចដែលខាងផលិតកម្ម MLD Entertainment បានប្រកាសកាលពីថ្មីៗនេះ។

តួយ៉ាង នៅថ្ងៃទី២០ ខែមិនានេះ ក្រុមចម្រៀង Momoland បានធ្វើសន្និសីទកាសែត បើកបង្ហាញនូវអាល់ប៊ុមថ្មីទី៥របស់ខ្លួនឈ្មោះថា «Show Me» ហើយក្នុងនោះផងដែរ ពួកគេក៏បានទម្លាយនូវហេតុផល ដែលធ្វើឲ្យសមាជិក២រូបរបស់Momoland គឺតារាស្រី Daisy និង Taeha ខកខានមិនអាចចូលរួមផ្សព្វផ្សាយបទថ្មីជាមួយគ្នាផងដែរ។

ជាការពិតណាស់ នេះបើយោងតាម ការលើកឡើងបានឲ្យដឹងថា មូលហេតុដែល Daisy និង Taeha គ្មានវត្តមាននៅក្នុងបទចម្រៀងថ្មីនេះ គឺដោយសារមានបញ្ហាសុខភាព និងបញ្ហាផ្ទាល់ខ្លួនមួយចំនួនផងដែរ។ មិនតែប៉ុណ្ណោះ Hyebin ដែលជាសមាជិកមួយរូបរបស់ Momoland ក៏បានបង្ហាញពីអារម្មណ៍សោកស្តាយ ដែលមិនមានវត្តមានមិត្តសម្លាញ់ទាំងពីរផ្សព្វផ្សាជាមួយគ្នា ប៉ុន្តែទោះជាយ៉ាងណា នាងនិងសមាជិកក្រុមទាំង៦រូបផ្សេងទៀត ក៏បានសន្យាថានឹងព្យាយាមសម្តែងឲ្យបានល្អបំផុត សម្រាប់បទចម្រៀងថ្មីមួយនេះ។

ដោយឡែក ដំណឹងដែលខាងផលិតកម្ម បានប្រកាសពីអវត្តមានរបស់របស់សមាជិកក្រុម Momoland ២រូបនេះ ត្រូវបានអ្នកគាំទ្រសង្ស័យថា អាចមកពីផលិតកម្ម MLD បានដាក់ទោសមទៅលើ តារាស្រី Daisy ដោយសារតែមួយរយៈមុននេះ នាងបានបែកធ្លាយព័ត៌មានមានស្នេហា ជាមួយនឹងតារាចម្រៀងប្រុស Yunhyeong ក្រុម IKon ទើបត្រូវទទួលការដាក់ទោស ដោយមិនឲ្យនាងចេញ បទថ្មីជាមួយនឹងក្រុមបែបនេះ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២០ មិនានេះ Momoland នឹងបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ចំណងជើងថា«I’m So Hot» ជាមួយផ្លូវការជាមួយនឹងសមាជិកក្រុមតែ៧នាក់តែប៉ុណ្ណោះ៕

Taeha និង Daisy
Daisy និង Taeha
Hyebin
សមាជិកក្រុមទាំង៩របស់ Momoland
សមាជិកក្រុមទាំង៩របស់ Momoland
Momoland នឹងComeback ជាមួយនឹងសមាជិកទាំង៧រូបនេះប៉ុណ្ណោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]