ភ្នំពេញ៖ រយៈពេលជិតមួយឆ្នាំហើយ ដែលតារាចម្រៀងលោកឃី សុឃុន បានចូលរោងជ័យរៀបការជាមួយនឹង គូដណ្តឹងរូបសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកទាំងពីរទទួលបានការយល់ចិត្ត និងបង្ហាញភាពផ្អែមល្ហែមនឹងគ្នាជានិច្ច ស្របពេលដែលមហាជនភាគច្រើន មិនទាន់បានដឹងពីថ្ងៃចូលរោងការរបស់ពួកគេ។

ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ ក៏ស្រាប់តែលេចនូវរូបភាពប៉ុន្មានសន្លឹក នៅក្នុងសម្លៀកបំពាក់បែបបុរាណ និងសម័យ ដែលគេបានដឹងថាគូអនាគតស្វាមីភរិយាមួយគូនេះ បានថតPre Wedding មុនរៀបការ ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់សង្ហាសាកសមនឹងគ្នា។

ទន្ទឹមនឹងនេះដែរ គូដណ្តឹងរបស់តារារូបនេះ ក៏បានបង្ហើបនូវថ្ងៃចូលរោងជ័យរបស់ពួកគេ ដែលនឹងត្រូវធ្វើឡើងនៅក្នុងខែឧសភា ប៉ុន្មានខែនេះទៀត ប៉ុណ្ណោះ។ 

ក្រោយពីបានទទួលដំណឹងបែបនេះ មហាជនជាច្រើនក៏បានធ្វើការ ចូលរួមអបអរក៏ដូចជាបានធ្វើការជូនពរដល់លោក និងអនាគតភរិយា ដែលបានចាប់ដៃគ្នាសាងសុភមង្គលមួយយ៉ាងល្អផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកឃី សុឃុន
លោកឃី សុឃុន​ និងសុគន្ធកញ្ញា
លោកឃី សុឃុន និងអនាគតភរិយា
ឃី សុឃុន និងអនាគតភរិយា ថតPre Wedding
ឃី សុឃុន និងអនាគតភរិយា ថតPre Wedding
ឃី សុឃុន និងអនាគតភរិយា ថតPre Wedding
ឃី សុឃុន និងអនាគតភរិយា ថតPre Wedding
ឃី សុឃុន និងអនាគតភរិយា ថតPre Wedding
ឃី សុឃុន និងអនាគតភរិយា ថតPre Wedding

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]