ចិន៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិចិនសុំមិនបញ្ចេញឈ្មោះម្នាក់មានការភ្ញាក់ផ្អើល ក៏ដូចជាខឹងសម្បារយ៉ាងខ្លាំងផងដែរ  ពេលគាត់ឃើញឡាបូលាងចានមានទំហំតូចជាងបាតដៃរបស់គាត់ទៅទៀតនោះ។ គួរឱ្យដឹងថា នេះជាប្រភេទផ្ទះល្វែងថ្មីដែលគាត់ទើបនឹងទិញនៅក្នុងទីក្រុង Guangzhou នៃខេត្ត Guangzhou។

ម្ចាស់ផ្ទះបានឲ្យដឹងថា "ខ្ញុំបានកក់ទិញផ្ទះល្វែងនេះដាច់តែម្តង តាំងពីគេចេញប្លង់ដំបូងមកម្ល៉េះ។ ហើយឥឡូវនេះខ្ញុំក៏មិនដែលឃើញឡាបូណាមានទ្រង់ទ្រាយតូចចម្លែកបែបនេះពីមុនមកដែរ។ វាពិតជាខុសគ្នាដាច់ស្រឡះពេកហើយ បើប្រៀបធៀបជាមួយឡាបូដែលគេបានបង្ហាញខ្ញុំនៅក្នុងបន្ទប់ដាក់តាំង។ តើអ្នកអាចហៅវាថាជាឡាបូលាងដៃយ៉ាងដូចម្តេចទៅ បើមិនអាចសូម្បីដាក់ដៃអ្នកចូលបានផងនោះ?"

បន្ទាប់ពីបានឃើញរឿងដ៏ហួសចិត្តនេះរួច បុរសជនជាតិចិនខាងលើក៏បានសម្រេចចិត្តទាញទូរស័ព្ទថតវីដេអូឃ្លីបដើម្បីបង្ហោះចូលក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនផងដែរ។

ឡាបូលាងចានក្នុងផ្ទះថ្មីរបស់បុរសចិនខាងលើ
ឡាបូលាងចានក្នុងផ្ទះថ្មីរបស់បុរសចិនខាងលើ

នេះមិនមែនជាករណីលើកទីមួយទេ ម្ចាស់ផ្ទះជាច្រើនទៀតដែលបានទិញផ្ទះក្នុងតំបន់ Guangzhou ក៏បានជួបបញ្ហាស្រដៀងៗគ្នានេះដែរ។ ហើយពួកគេក៏សង្ឃឹមថា ក្រុមហ៊ុននឹងអាចរិះរកដំណោះស្រាយជូនអតិថិជននាពេលខាងមុខ។

បើយោងតាមប្រសាសន៍របស់អ្នកកាន់គម្រោងម្នាក់បាននិយាយរៀបរាប់ទៅកាន់អ្នកសារព័ត៌មានចិនថា ក្នុងអំឡុងពេលប្រកាសលក់ផ្ទះក្នុងគម្រោងនេះ ពួកគេមិនបានសន្យាជាមួយអ្នកទិញថា ឡាបូលាងដៃក្នុងផ្ទះនីមួយៗមានទំហំប៉ុនណានោះទេ៕

មានវីដេអូនៅខាងក្រោម៖

ឡាបូលាងចានក្នុងផ្ទះថ្មីរបស់បុរសចិនខាងលើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]