ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា អតីតបេក្ខភាពThe Voice Kids រដូវកាលទី១ ប្អូនប្រុសឡុង លីគ័ង្គ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាមហាជនជាច្រើន ក្រោយសមត្ថភាពដ៏ល្អរបស់ប្អូន បានបង្ហាញឲ្យមហាជនជាច្រើនបានដឹង និងឃើញនៅលើកញ្ចក់ទូរទស្សន៍។

ដោយសារតែប្រជាប្រិយភាពកាន់តែកើនឡើង តារាវ័យក្មេងរូបនេះក៏ បានធ្វើឲ្យអ្នកគាំទ្រកាន់តែប្លែក ព្រោះជាតារាវ័យក្មេងទី១ ដែលមានក្រុមរាំផ្ទាល់ខ្លួន ដោយមានសមត្ថភាពខ្លាំងនៅក្នុងការរាំ មិនចាញ់តារារៀមច្បងប៉ុន្មាននោះទេ។

ជាក់ស្តែងកាលពីពេលកន្លងទៅនេះ តារាចម្រៀងសម្លេងឡូយរូបនេះ បានធ្វើការបង្ហើបនូវការហាត់រាំ ជាមួយនឹងក្រុមរាំក្មេងៗរបស់ខ្លួន ដែលធ្វើឲ្យមហាជនជាច្រើនសរសើរដល់ប្អូនៗគ្រប់គ្នា ដែលមានសមត្ថភាពល្អបែបនេះ ហាត់រាំត្រឹមតែ២សប្តាហ៍នៅក្នុងចម្រៀងនីមួយៗ។

មិនត្រឹមតែប៉ុណ្ណោះមុនពេលឡើងឆាក ប្អូនប្រុស និងក្រុមរាំប្រើពេលតែមួយថ្ងៃ ឬក៏ប៉ុន្មានម៉ោងប៉ុណ្ណោះ ដើម្បីធ្វើការសមជាមុន ដើម្បីកុំឲ្យមានការខុសឆ្គង ត្រង់កន្លែងណាមួយ។ ក្រោយពីបានដឹងសមត្ថភាពដ៏ល្អបែបនេះ អ្នកគាំទ្រពិតជារំភើប ដែលប្អូននៅក្មេង តែមានដុងនៅក្នុងសិល្បៈខ្ពស់បែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ និងក្រុមរាំ
ឡុង លីគ័ង្គ និងក្រុមរាំ
ឡុង លីគ័ង្គ និងក្រុមរាំ
ឡុង លីគ័ង្គ និងក្រុមរាំ
ឡុង លីគ័ង្គ និងក្រុមរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ