ថៃ៖ ពិតជាមិនច្រណែនមិនបានមែនសម្រាប់ភាពស្និទ្ធស្នាលរបស់សម្តែងស្រីYaya Urassaya និងតារាសម្តែងប្រុស Nadech Kugimiya ដែលពួកគេទាំងពីរតែងតែផ្តល់ភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកជានិច្ច។

គួររំលឹកផងដែរថាកាលពីថ្ងៃទី១៨ ខែមិនាកន្លងទៅថ្មីៗនេះត្រូវជាថ្ងៃកំណើតរបស់Yayaគ្រប់អាយុ២៦ឆ្នាំ។ ជាក់ស្តែង ឃើញមានការSurpriseពីNadech និងញ៉ាំអាហារជុំគ្នារវាងគ្រួសារទាំងពីរ។

ដោយយោងតាមបទសម្ភាសន៍មួយYayaបានប្រាប់ឲ្យគ្រប់គ្នាពីកាដូថ្ងៃកំណើតដែលនាងបានទទួលពី Nadechជាកាដូដែលពិសេស និងមានតែមួយនៅលើលោកនោះគឺអាវដែល Nadechធ្វើដោយផ្ទាល់ដៃ។

ជាមួយគ្នានេះដោយយោងតាមបទសម្ភាសន៍មួយទៀតរបស់Nadechបាននិយាយរៀបរាប់ពីកាដូនេះដូចគ្នាថា «ចង់កាដូដែលជារបស់មិនសូវមានតម្លៃថ្លៃ ព្រោះរបស់ស្អាតៗនិងមានតម្លៃផ្សេងៗYayaអាចរកទិញបានដោយខ្លួនឯងបានស្រាប់ទៅហើយ.....គិតយូរណាស់ថាគួរឲ្យអ្វីល្អ ចុងក្រោយក៏សម្រេចចិត្តថាធ្វើអាវឲ្យ ពេលនេះអាចនិយាយបានថាជាអាវដែលមានតែមួយលើលោក»។

Nadechបានបន្ថែមទៀតថាការជ្រើសរើសកាដូឲ្យYayaមិនពិបាក យើងកុំគិតច្រើនពេកត្រូវគិតឲ្យងាយៗគ្រាន់តែធ្វើឲ្យពិសេសនៅក្នុងឱកាសនោះទៅគឺគ្រប់គ្រាន់ហើយ មិនបាច់ដល់ថ្នាក់ដូចរាវម្ជុលក្នុងបាតសមុទ្រដើម្បីរករបស់ដែលពិបាករកនោះទេ សុំត្រឹមតែឲ្យដោយការតាំងចិត្តទៅគឺល្អបំផុតហើយ។ សម្រាប់ពាក្យជូនពរគឺតាមធម្មតា គ្រាន់តែបារម្ភពីរឿងសុខភាព និងសូមឲ្យYayaមានសុខភាពរឹងមាំព្រោះឃើញថាធ្វើការច្រើន៕  

Yaya Urassaya
Yaya Urassaya
Yaya Urassaya
Nadech Kugimiya
Nadech Kugimiya
Nadech Kugimiya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]