ព័រទុយហ្គាល់៖ កីឡាករ Cristiano Ronaldo បានត្រឡប់មកចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ សាជាថ្មីម្តងទៀត ដើម្បីត្រៀមសម្រាប់ការប្រកួតជម្រុះទាំងពីរនៃពានរង្វាន់ European Championship ។ កីឡាករខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ បានខកខានមិនបានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ជាង ៩ខែមកហើយ រាប់ចាប់ពីបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup ២០១៨ នៅរុស្ស៊ីមក។

កីឡាករ Cristiano Ronaldo

រូបភាពជាច្រើនសន្លឹកត្រូវបានគេផ្តិតយក អំពីទិដ្ឋភាពនៃការបង្ហាញខ្លួនរបស់កំពូលខ្សែប្រយុទ្ធរូបនេះ។ Cristiano Ronaldo នឹងត្រូវមានភារកិច្ចជួយក្រុមជម្រើសជាតិរបស់ខ្លួន សម្រាប់ជំនួបទល់នឹងក្រុម អ៊ុយក្រែន និងសែប៊ី នាថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមីនាខាងមុខនេះ។ ក្រុមជម្រើសជាតិព័រទុយហ្គាល់ ស្ថិតក្នុងពូល B ជាមួយក្រុមជម្រើសជាតិលុចហ្សំបួរ, លីទុយអានី, អ៊ុយក្រែន និងសែប៊ី នៃព្រឹត្តិការណ៍ជម្រុះពានរង្វាន់ Euro ២០២០៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]