ថៃ៖ នៅទីបំផុតរឿងរ៉ាវនៃការចែកផ្លូវគ្នារវាង តារាស្រី កញ្ញា Jazzy និងតារាចម្រៀងវ័យក្មេង លោក Jaokhun ក៏ត្រូវបានបង្ហាញមូលហេតុជាសាធារណៈ ក្រោយពេលអ្នកទាំងពីរបានប្រកាសខ្លួនថានៅទំនេរជាថ្មីម្ដងទៀត។

យោងតាមរយៈការផ្ដល់កិច្ចសម្ភាសន៍ កាលពីល្ងាចម្សិលមិញនេះ តារាស្រី កញ្ញា Jazzy ត្រូវបានអ្នកកាសែតបានចោតសួរទាក់ទងនឹង មូលហេតុដែលបែកគ្នានឹងJaokhun ដោយក្នុងនោះ នាងក៏បានទម្លាយយ៉ាងច្បាស់ថា « វាពិតជាមានចំណែកនៃការមិនពេញចិត្តពីឪពុកម្ដាយរបស់Jaokhun ដូចដែលមហាជនសង្ស័យមែន ហើយមួយទៀតក៏ព្រោះតែ Jaokhun ហាក់មិនច្បាស់លាស់ចំពោះទំនាក់ទំនងមួយនេះ ដែលធ្វើឲ្យខ្ញុំហាក់មិនមានទំនុកចិត្តថាស្នេហាមួយនេះ នឹងទៅមុខជាមួយគ្នាបាននោះទេ»។

ជាមួយគ្នានេះដែរ តារាស្រី កញ្ញា Jazzy ក៏បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង ចំពោះស្នេហាដែលទាក់ទងគ្នា បានត្រឹមតែមួយរយៈពេលខ្លី បែរជាត្រូវមកជួបបញ្ហាបែបនេះ តែទោះបីយ៉ាងណា នាងអះអាងថានាងក៏នៅតែរក្សាទំនាក់ទំនងដូចមុន ជាមួយនឹងគ្រួសាររបស់Jaokhun ដូចដើម៕  

Jazzy
Jazzy
Jazzy
គ្រួសារ Jaokhun
គ្រួសារ Jaokhun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]