កូរ៉េខាងត្បូង ៖ សមាជិកក្រុមចម្រៀង Kpop ដ៏ល្បីរបស់កូរ៉េ BigBang គឺ T.O.P ដែលបច្ចុប្បន្នកំពុង បំពេញភារកិច្ចនៅក្នុងជួកងទ័ព T.O.P ថ្មីៗនេះ កំពុងប្រឈមមុខនឹងការរិះគន់ ពីសំណាក់សារព័ត៌មានក្នុងស្រុកមួយចំនួន ដោយសារតែលោក បានប្រើប្រាស់ថ្ងៃឈប់សម្រាក ច្រើនជាងអ្នកដទៃ ដើម្បីទៅព្យាបាលជម្ងឺ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៩ ខែមីនា ម្សិលមិញនេះ នៅក្នុងកម្មវិធីព័ត៌មានមួយ របស់ប៉ុស្តិ៍ទូរទស្សន៍ MBC តារាចម្រៀងប្រុស T.O.P ស្រាប់តែទទួលរងនូវការរិះគន់យ៉ាងខ្លាំងថា អាងខ្លួនជាតារាល្បី ប្រើប្រាស់ថ្ងៃឈប់សម្រាក ដើម្បីព្យាបាលជម្ងឺ ច្រើនជាងអ្នកដទៃ។ ក្នុងនោះដែរ នៅទីនោះអនុញ្ញាតអោយឈប់សម្រាក សម្រាប់ការថែទាំងជម្ងឺធ្ងន់ធ្ងរ ជាអតិបរមាចំនួន ១៩ដងប៉ុណ្ណោះ ប៉ុន្តែ T.O.P បានប្រើអស់ ១៥ដងទៅហើយ។

នេះបើយោងតាម ការស្ទង់មតិមួយ ទៅលើមនុស្សជាង ២០០ នាក់ ដែលធ្វើការនៅមជ្ឈមណ្ឌលនោះ បានឲ្យដឹងថា បើគិតជាមធ្យមទៅ T.O.P ចំណាយពេលដើម្បីព្យាបាលជំងឺ ច្រើនជាងអ្នកធ្វើការធម្មតា ៣ថ្ងៃ។

ភ្លាមៗនោះ ក្រុមអ្នកនិយមលេងអ៊ីនធើណែត បានបញ្ចេញមតិ ប្រឆាំងនឹងការរិះគន់ទាំងនេះថា T.O.P គឺមានបញ្ហាខ្លាំង ជាមួយនឹងជម្ងឺថប់អារម្មណ៍របស់លោក តាំងពីយូរមកហើយ ដូច្នេះហើយ លោកត្រូវការប្រើពេលវេលាព្យាបាល ច្រើនជាងមនុស្សរឹងមាំទូទៅ។

ក្នុងនោះដែរ T.O.P ត្រូវបានគេរំពឹងទុកថា នឹងបញ្ចប់ភារកិច្ចយោធារបស់ខ្លួន នៅខែ មិថុនាឆ្នាំ ២០១៩ នេះ៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព T.O.P
រូបភាព T.O.P
រូបភាព T.O.P
រូបភាព T.O.P
រូបភាព T.O.P

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]