បរទេស៖ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យោងតាមរបាយការណ៍ចំណាត់ថ្នាក់ប្រុសសង្ហានិងស្រីស្អាតបំផុតទាំង ១០០ ប្រចាំអាស៊ីក្នុងឆ្នាំ២០១៨ បានឱ្យដឹងថា តារាសម្តែងក្បាច់គុនលោក Wu Jing ជាប់ឈ្មោះជាប្រុសសង្ហាបំផុតប្រចាំអាស៊ី។ ចំណែកឯស្រីស្អាតបំផុតប្រចាំអាស៊ីបានទៅលើតារាចម្រៀម Lisa នៅក្នុងក្រុម BLACKPINK

Wu Jing
Lisa

បន្ថែមពីនេះទៀត របាយការណ៍នេះ ធ្វើឡើងដោយក្រុម TCC Asia ដែលក្រុមនេះតែងតែស្វែងរកប្រុសសង្ហាបំផុត និងស្រីស្អាតបំផុតតាំងតែពីឆ្នាំ ១៩៩០មកម្ល៉េះ។

គួរឱ្យដឹងផងដែរលោក Wu Jing សព្វថ្ងៃនេះមានអាយុ ៤៤ឆ្នាំទៅហើយ លោកគឺជាតារាសម្តែងក្បាច់គុនចិន និងជាអ្នកដឹកនាំរឿងដ៏ល្បីមួយរូប ដែលអ្នករាល់គ្នាភាគច្រើនស្គាល់លោកតាមរយៈរឿង Wolf Warrior 2 និងរឿង The Wandering Earth

ចំណែកកញ្ញា Lisa វិញ សព្វថ្ងៃនេះមានអាយុ ២១ឆ្នាំ គឺជាតារាចម្រៀង Rap ដ៏ល្បី និងមានប្រជាប្រិយម្នាក់នៅក្នុងក្រុម BLACKPINK៕  

ទស្សនាវីដេអូខាងក្រោម៖

Wu Jing
Wu Jing
Lisa
Lisa
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]