ជប៉ុន៖ ប្រធានគណៈកម្មការអូឡាំពិកជប៉ុន (JOC) បានលាឈប់ពីតំណែង ក្រោយកើតមានការចោទប្រកាន់អំពីការពាក់ព័ន្ធអំពើពុករលួយ (សូកប៉ាន់)។ លោក Tsunekazu Takeda កំពុងត្រូវបានស៊ើបអង្កេតដោយព្រះរាជអាជ្ញាបារាំង ជុំវិញការសង្ស័យ នៃការសូកប៉ាន់លុយចំនួន ២លានអឺរ៉ូដើម្បីឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០២០។ គួរបញ្ជាក់ថាកាលពីឆ្នាំ ២០១៣កន្លងទៅ ទីក្រុងតូក្យូ បានយកឈ្នះទីក្រុង ម៉ាឌ្រីដ និងទីក្រុងអ៊ីស្តង់ប៊ុល ក្នុងការរៀបចំជាម្ចាស់ផ្ទះកីឡាអូឡាំពិក។

លោក Tsunekazu Takeda

លោក Takeda បាននិយាយថា៖  “ខ្ញុំមិនជឿថា ខ្ញុំបានធ្វើអំពើដែលបំពានទៅលើច្បាប់ឡើយ។ វាជារឿងដែលគួរឱ្យឈឺចាប់មួយសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែមានទំនួលខុសត្រូវក្នុងការបម្រើអស់ពីលទ្ធភាព”។ 

ទោះបីជាបែបណាក្តី លោក Takeda បានបញ្ជាក់ថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតម្តងទៀតនាអាណត្តិក្រោយឡើយ ស្របពេលដែលអាណត្តិចាស់របស់លោក នឹងបញ្ចប់នៅខែមិថុនាខាងមុខនេះ៕

និម្មិតសញ្ញាកីឡាអូឡាំពិក ២០២០

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]