សៀមរាប៖ តារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញាឱក សុគន្ធកញ្ញា បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញរូបភាពលេចធ្លាយនៅលើបណ្តាញសង្គម ២សន្លឹក ជាមួយនឹងអនាគតស្វាមីរបស់នាង។

ដោយក្នុងនោះនាងបានតែងខ្លួន ក្នុងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ជាមួយនឹងអនាគតស្វាមី យ៉ាងស្រស់សោភា នៅលើទឹកដីអង្គរយ៉ាងស្រស់ស្អាតគួរឲ្យសរសើរ ដែលជារូបភាពថតPre Wedding មុនរៀបការ។

ខណៈពេលដែលថ្ងៃរៀបការកាន់តែខិតជិតចូលមកដល់ ស្របពេលដែលរូបភាពទាំងនេះត្រូវបានបែកធ្លាយ ក៏មានមហាជនជាច្រើនរំភើបនៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយបានឃើញកំពូលតារាចម្រៀងរូបនេះ មានសុភមង្គលខ្លាំង មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏មានការជួនពរនាង នៅលើបណ្តាញសង្គមគ្រប់គ្នាតែម្តង។

យ៉ាងណាមិញ តាមរយៈរូបភាពបែកធ្លាយនេះ តារាស្រីរូបនេះនៅតែមិនទាន់បង្ហើបថាវាពិត ឬក៏យ៉ាងណានោះទេ ស្រាប់តែភ្លាមៗនាងក៏បានធ្វើការបង្ហោះសារមួយទៅកាន់មហាជនឲ្យមានការស៊ែរ Status ឲ្យបាន ១៦៨K នាងនឹងធ្វើការបង្ហាញជាផ្លូវការ នៅក្នុងពេលឆាប់ៗនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញាឱក សុគន្ធកញ្ញា
កញ្ញាឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និងអនាគតស្វាមី
ឱក សុគន្ធកញ្ញា និងអនាគតស្វាមី
ឱក សុគន្ធកញ្ញា និងអនាគតស្វាមី
ឱក សុគន្ធកញ្ញា ថតPre Wedding ជាមួយអនាគតស្វាមី
ឱក សុគន្ធកញ្ញា ថតPre Wedding ជាមួយអនាគតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា