ថៃ៖ ជាការពិតណាស់ នៅសល់មិនដល់១០ថ្ងៃទៀតតែប៉ុណ្ណោះ តារាសម្ដែងស្រី កញ្ញា Nine Chanuchtra និងតារាសម្ដែងប្រុសរូបសង្ហា លោក Kelly Thanapat នឹងត្រៀមចូលរោងការ ជាមួយនឹងគ្នាហើយផងដែរ។

ឆ្លៀតនៅក្នុងថ្ងៃដ៏ពិសេស កាន់តែរំកិលកៀកជិតមកដល់នោះ នាពេលថ្មីៗនេះ តារាសម្ដែងស្រី កញ្ញា Nine Chanuchtra រួមនឹងមិត្តសម្លាញ់របស់នាងជាច្រើននាក់ បាននាំគ្នារៀបចំកម្មវិធី ជប់លៀងលាភាពនៅលីវ ក្រោមបរិយាកាស ពោរពេញទៅដោយស្នាមញញឹម និងភាពរីករាយជាខ្លាំងតែម្ដង។ 

ក្នុងនោះដែរ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ គឺគេបានសង្កេតឃើញថា តារាស្រីរូបនេះ បាននាំមិត្តភក្តិស្រីប្រុស តុបតែងខ្លួនជាមួយនឹងឈុតគេងយប់ពណ៌ក្រហម មើលទៅពិតទាក់ទាញភ្នែកម្យ៉ាងផងដែរ។

សម្រាប់នៅក្នុងពិធីមួយនេះដែរ គឺត្រូវបានរៀបចំឡើងយ៉ាងសប្បាយរីករាយ ដោយបានធ្វើឲ្យតារាស្រីរូបនេះ មានក្ដីរំភើបចិត្តជាខ្លាំង ហើយជាពិសេស នេះក៏ជាពេលវេលានៃការចងចាំល្អៗ ជាមួយនឹងមិត្តភក្តិជិតស្និទ្ធរបស់នាងផងដែរ៕

សូមទស្សនាទិដ្ឋភាពកម្មវិធីលាភាពនៅលីវ Nine ខាងក្រោម៖ 

ទិដ្ឋភាពកម្មវិធីលាភាពនៅលីវ Nine Chanuchtra

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]