ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រី សម្បុរស្រអែម សម្លេងផ្អែមអ្នកនាង សុខ ស្រីនាង បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា អ្នកនាង សុខ ស្រីនាង និង លោក សុធា ពិសិដ្ឋ ដែលជាតារាសម្ដែងនោះ បានគ្រងនូវសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ក្នុងឈុតកូនក្រមុំ កូនកម្លោះ ធ្វើឲ្យទស្សនិកជនលាន់មាត់សរសើរពីអ្នកទាំង២នេះ ថាពិតជាស្អាតស្ទើរគ្រប់គ្នា តែម្ដង។

យ៉ាងណាមិញ បើទោះបីជាក្នុងពេលបច្ចុប្បន្ននេះ តារាចម្រៀងស្រី សម្បុរស្រអែម អ្នកនាង សុខ ស្រីនាង ពុំសូវជាលេចមុខមាត់លើឆាកតន្រ្តីផ្សេងក៏ពិតមែន តែ​ម្ចាស់​បទចម្រៀង«មួយលានហេតុផល»រូបនេះនៅតែទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យយ៉ាងច្រើនដដែល។

គួររម្លឹកផងដែរ នេះគ្រាន់តែជារូបភាពមួយដែលអ្នកទាំងពីរ ថតឲ្យសម្អាងការប៉ុណ្ណោះមិនមែនជាពិធីមង្គលការរបស់ អ្នកនាង សុខ ស្រីនាង ឡើយ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖ 

អ្នកនាង សុខ ស្រីនាង
អ្នកនាង សុខ ស្រីនាង
អ្នកនាង សុខ ស្រីនាង
អ្នកនាង សុខ ស្រីនាង និង លោក សុធា ពិសិដ្ឋ
អ្នកនាង សុខ ស្រីនាង និង លោក សុធា ពិសិដ្ឋ
អ្នកនាង សុខ ស្រីនាង និង លោក សុធា ពិសិដ្ឋ
អ្នកនាង សុខ ស្រីនាង និង លោក សុធា ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]