កោះម៉ាឌីវ៖ ក្រោយពីទៅដល់ទឹកដីកោះម៉ាឌីវភ្លាម អ្នកគាំទ្រជាច្រើនបានឃើញគូស្នេហ៍ដ៏ផ្អែមល្ហែមលោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស បង្ហោះរូបភាពស្អាតៗយ៉ាងច្រើន នៅលើបណ្តាញសង្គម ដើម្បីបង្ហាញអំពីសកម្មភាពរបស់ពួកគេ។

យ៉ាងណាមិញ ស្រាប់តែម្សិលមិញ អ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលមួយកម្រិតទៀត នៅពេលដែលឃើញ តារាទាំងពីរដួងបង្ហោះរូបភាពច្រើនបន្ថែមទៀត នៅលើឆ្នេរសមុទ្រកោះម៉ាឌីវ ដែលពិតជាប្លែកភ្នែកខ្លាំងមែនទែន។

ក្នុងនោះដែរ អ្នកទាំងពីរបានតុបតែងខ្លួន ពាក់កន្ទុយជាត្រីមច្ឆា អង្គុយនៅលើឆ្នេរសមុទ្រ ហើយថែមទាំងបង្ហាញកាយវិកាផ្អែមល្ហែម ដែលធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពីរមួយចំនួន ស្ទើរតែលើសជាតិស្ករទៅហើយ។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលមហាជន ក៏ដូចជាអ្នកគាំទ្រឃើញគូស្នេហ៍មួយគូនេះ ថតរូបផ្អែមល្ហែម និងមានស្ទាយប្លែកៗបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រមួយចំនួន ក៏កំពុងតែតាមដានលើផេកហ្វេសប៊ុករបស់អ្នកទាំងពីរ ថាតើពូកគេនឹងមានអ្វីប្លែកទៀត ដើម្បីបង្ហាញអ្នកគាំទ្ររបស់ខ្លួន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បូព្រឹក្ស និងដេវីត
បូព្រឹក្ស និងដេវីត
បូព្រឹក្ស និងដេវីត
បូព្រឹក្ស និងដេវីត
បូព្រឹក្ស និងដេវីត
បូព្រឹក្ស និងដេវីត
បូព្រឹក្ស និងដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស