ចិន៖ ថ្មីៗនេះ សាកលវិទ្យាល័យ Hangzhou Dianzi ក្នុងប្រទេសចិន ប្រើសុទ្ធតែបច្ចេកវិទ្យា AI (Artificial Intelligence ឬប្រាជ្ញាសិប្បនិម្មិត) ដើម្បីតាមដានវត្តមានរបស់សិស្ស។

តាមប្រភពព័ត៌មានចិនបានឱ្យដឹងថា សិស្សដែលចូលរៀនតម្រូវឱ្យពួកគេចុះឈ្មោះជាមួយនឹងលេខកូដផ្ទៀងផ្ទាត់ ហើយវានឹងផ្ញើចូលទៅក្នុងទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ បន្ទាប់មកចំពោះសិស្សណាដែលមកយឺតនឹងទទួលបានសារព្រមានមួយ។ 

សាកលវិទ្យាល័យ Hangzhou Dianzi

ប្រសិនបើអ្នកគេចសាលា ឬមិនបានមករៀនទេ បច្ចេកវិទ្យា AI នេះនឹងផ្ញើសារប្រាប់អ្នកថា៖

«សួស្តីនេះគឺជា AI ជំនួយការសម្លេងដ៏ឆ្លាតវៃរបស់អ្នក។ ខ្ញុំគ្រាន់តែចង់រម្លឹកអ្នកថា ថ្ងៃនេះអ្នកបានអវត្តមាន។»

បន្ថែមពីនេះទៀត ប្រព័ន្ធឆ្លាតវៃនេះថែមទាំងកត់ត្រានូវចម្លើយរបស់សិស្សប្រាប់ពីមូលហេតុដែលពួកគេឈប់ ឬសុំច្បាប់ បន្ទាប់មកវានឹងបញ្ជូនទិន្នន័យទាំងនេះទៅកាន់អ្នកគ្រូ ឬលោកគ្រូ។ ចាប់តាំងពីបច្ចេកវិទ្យាកត់វត្តមានវៃឆ្លាតនេះ បានអនុវត្តនៅក្នុងសាលា យើងឃើញថា ការកើនឡើងវត្តមានរបស់សិស្សនៅក្នុងថ្នាក់មានការកើនឡើងដល់ទៅ ៧ភាគរយនៅក្នុងឆមាសនេះ បើប្រៀបធៀបទៅនឹងឆមាសមុន។ នេះបើយោងតាមសម្តីរបស់លោកនាយក Hu Haibin នៅសាកលវិទ្យាល័យ Hangzhou Dianzi។

លោកនាយកបន្តថ្លែងទៀតថា៖

«កាលពីមុន អ្នកគ្រូ ឬលោកគ្រូត្រូវចំណាយពេលហៅវត្តមានយ៉ាងហោចណាស់ក៏ ៧ ទៅ ៨នាទីដែរ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យា AI នេះគ្រាន់តែចំណាយពេលត្រឹមតែ ១៥វិនាទីប៉ុណ្ណោះ។»

ដូច្នេះសបញ្ជាក់ឱ្យយើងឃើញថា បច្ចេកវិទ្យា AI ពិតជាមានប្រសិទ្ធភាពខ្ពស់ពិតមែន ហើយនៅថ្ងៃអនាគតច្បាស់ណាស់ ប្រាកដជាសាលារៀនជាច្រើននឹងប្រើបច្ចេកវិទ្យាឆ្លាតវៃមួយនេះ៕ 

បច្ចេកវិទ្យា AI

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]