ភ្នំពេញ៖ មហាព្រឹត្តិការណ៍ប្រគំតន្ត្រី រ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំ ២០១៩ BOOSTRONG ROCK ON FIRE ដែលល្បីទូទាំងប្រទេសចេញពីខេត្តមួយទៅខេត្តមួយបង្កឲ្យមានភាពល្បីរន្ទឺគ្រប់ទិសទីខាងតន្ត្រីរ៉ក ខ្លាំងកក្រើក សប្បាយៗប្លែកពីកម្មវិធីប្រគំតន្ត្រីផ្សេងៗ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ រហូតដល់គ្មានទាំងកន្លែងផងនោះ។ ក្នុងសប្ដាហ៍នេះ នឹងបន្តដំណើរទៅកាន់ខេត្តកំពង់ស្ពឺ (ដីឡូត៍ ឈួន គីមសាន) ហើយនាថ្ងៃទី ២២-២៣ ខែមីនា ហើយ។

BOOSTRONG ROCK ON FIRE
BOOSTRONG ROCK ON FIRE

ការប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំនេះ ទើបតែបានបញ្ចប់បេសកកម្មរបស់ខ្លួននៅខេត្តក្រចេះថ្មីៗ ហើយអ្វីដែលអស្ចារ្យនោះគឺមានចំនួនអ្នកចូលរួមយ៉ាងច្រើនណែនណាន់តាន់តាប់តែម្ដង។ រីឯនៅសប្ដាហ៍នេះវិញ តន្ត្រីរ៉កដ៏ធំមហិមានេះនឹងនាំយកអ្វីដែលប្លែក អ្វីដែលកក្រើក ខ្លាំងជាងមុន យូរជាងមុន កាន់តែសប្បាយ កាន់តែអស្ចារ្យ ជាមួយក្បាច់រ៉ក ចង្វាក់រ៉ក លេងហ្គេមថ្មីៗប្លែកៗ ឈ្នះរង្វាន់ម៉ូតូកាលីបយុវវ័យនិងរង្វាន់ជាច្រើនទៀត។

ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំមហិមានេះ ក៏នឹងមានកំពូលតារាចម្រៀងរ៉កជាច្រើនដួងប្រចាំប្រទេសនឹងអញ្ជើញទៅជួបជាមួយបងប្អូនយើងទាំងពីររាត្រីពេញផងដែរមានដូចជា កញ្ញា ទេព បូព្រឹក្ស លោក ឆន សុវណ្ណរាជ លោក វង្ស តារារតនា កញ្ញា រ៉េត ស៊ូហ្សាណា លោក នី រតនា កញ្ញា សួស វីហ្សា កញ្ញា ឈិន ម៉ានិច្ច កញ្ញា ឈិន រតនៈ និងលោក ឃី សុឃុន។

ចង់ដឹងថា ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងនឹងមានអ្វីដែលវិសេសវិសាលអស្ចារ្យផ្ដល់ជូនអ្នកខេត្តកំពង់ស្ពឺឲ្យរឹតតែពិសេសជាងខេត្តផ្សេងៗទៀតនោះ សូមបងប្អូនអ្នកខេត្តកំពង់ស្ពឺទាំងអស់អញ្ជើញទៅចូលរួមជាមួយការប្រគំតន្ត្រី រ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំ BOOSTRONG ROCK ON FIRE កុំបីខាន និងភ្លក្សរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ខ្លាងជាង! យូរជាង! ៕

BOOSTRONG ROCK ON FIRE
BOOSTRONG ROCK ON FIRE
BOOSTRONG ROCK ON FIRE
BOOSTRONG ROCK ON FIRE
BOOSTRONG ROCK ON FIRE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]