កូរ៉េខាងត្បូង៖ តារាសម្តែងប្រុសកូរ៉េជួរមុខLee Jong Sukបានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រំភើប ដោយលោក បានសរសេររៀបរាប់ ពីក្តីស្រលាញ់របស់ខ្លួនទៅកាន់អ្នកគាំទ្រក្រោយរឿង«Romance is a Bonus Book»ដែលចាក់ផ្សាយត្រូវបានបញ្ចប់។

នៅក្នុងនោះលោកបានសរសេររៀបរាប់នៅក្នុងអ៊ីនស្តារក្រាមផ្ទាល់ខ្លួនយ៉ាងដូច្នោះថា៖

«ផ្ញើទៅដល់ហ្វេនៗជាទីស្រលាញ់របស់ខ្ញុំ

ខ្ញុំសូមអរគុណសម្រាប់ការស្រលាញ់ និងការគាំទ្រCha Eun Hoo(ឈ្មោះនៅក្នុងរឿង)..គិតៗទៅ១០ឆ្នាំហើយ ចាប់តាំងពីពេលដែលខ្ញុំបានជួបអ្នកទាំងអស់គ្នាក្នុងនាមជាតារាសម្តែង ខ្ញុំផ្ទាល់កំពុងតែ ព្យាយាមសម្របខ្លួនជាមួយរឿងថ្មីៗដែលមិនធ្លាប់ជួប...ខ្ញុំមានអារម្មណ៍ថា ខ្ញុំមុនទាន់បានលាអ្នកទាំងអស់គ្នាឲ្យត្រឹមត្រូវនៅឡើយទេ ទោះបីជាយឺតបន្តិច តែខ្ញុំក៏បានសរសេរសំបុត្រមួយច្បាប់នេះ ផ្ញើទៅអ្នកទាំងអស់គ្នា។

អ្នកខ្លះបាននិយាយថា មានរបស់ជាច្រើន ដែលពិសេសនៅលើលោកនេះ ហើយខ្ញុំគិតថាខ្ញុំជារបស់ម្យ៉ាងនោះ ខ្ញុំបានក្លាយទៅជាមនុស្សពិសេសម្នាក់ក៏ព្រោះតែអ្នកទាំងអស់គ្នា.......ខ្ញុំសង្ឃឹមថាSeriesរឿងនេះជាកាដូសម្រាប់អ្នកទាំងអស់គ្នា ខ្ញុំគិតរហូតថាគួរសម្តែងជាតួអង្គបែបណា ព្រោះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា បានមើលអ្វីដែលល្អឥតខ្ចោះតាមដែរខ្ញុំអាចធ្វើបាន អីចឹងហើយបានជាខ្ញុំផ្លាស់ប្តូរម៉ូតសក់ និងខោអាវជាច្រើន តើអ្នកទាំងអស់គ្នាចូលចិត្តឬទេ? ពេលនេះSeriesបានចប់ហើយ ហើយខ្ញុំក៏មានអារម្មណ៍ថាសោកសៅដូចគ្នា ដែលខ្ញុំមិនអាចធ្វើឲ្យបានល្អជាងនេះ។

អ្វីដែលខ្ញុំដឹងច្បាស់នោះគឺការសម្តែងជាតួអង្គCha Eun Hooបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាធូរស្រាល.....ខ្ញុំធ្លាប់មានពេលដែលមានអារម្មណ៍ថាអស់សង្ឃឹមចំពោះខ្លួនឯង ព្រោះអ្វីដែលខ្ញុំប្រាថ្នា បានក្លាយជាសម្ពាធមកលើខ្លួនឯង ប៉ុន្តែSeriesបានធ្វើខ្ញុំមានអារម្មណ៍ថា ខ្ញុំក្លាយជាមនុស្សធំជាងមុន។

ខ្ញុំគិតថាខ្ញុំបានទទួលកាដូដ៏ធំមួយ ហើយមិនអាចនិយាយពីអារម្មណ៍នោះបានទេ ខ្ញុំនឹកអ្នកទាំងអស់គ្នាណាស់ នឹកពេលវេលាដែលកន្លងមក តែខ្ញុំនឹងព្យាយាមតបស្នងអ្វីទាំងអស់នេះទៅអ្នកទាំងអស់គ្នាវិញ។

ដូចអ្នកនិពន្ធបានសរសេរថា ខ្ញុំនឹងក្លាយជាឈ្មោះ ដែលអ្នកនឹកឃើញគ្រប់ពេលដែលមានទុក្ខលំបាក ខ្ញុំជាដើមឈើនៅក្នុងបេះដូងរបស់អ្នក ។ ខ្ញុំសង្ឃឹមថាអ្នកនឹង មានសុខភាពល្អនិងរឹងមាំ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នាជានិច្ច»។

គួររំលឹកផងដែរថា Lee Jong Sukបានចូលហ្វឹកហាត់ទាហានកាលពីថ្ងៃទី០៨ ខែមិនាកន្លងមក ហើយគេនឹងបញ្ចប់ភារកិច្ចនេះនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១៕

Lee Jong Suk
Lee Jong Suk
Lee Jong Suk
Lee Jong Suk
Lee Jong Suk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]