ភ្នំពេញ៖ ដោយមានការគាំទ្រពីសំណាក់សិស្សានុសិស្ស និងអាណាព្យាបាលកម្មវិធី ACE Open Day ត្រូវបានធ្វើទ្បើងជាបន្តបន្ទាប់រៀងរាល់ ៣ ខែម្ដង ដើម្បីឲ្យសិស្សនិស្សិត និងអាណាព្យាបាលទាំងអស់មានឱកាសបន្ថែមក្នុងការស្វែងយល់ឲ្យកាន់តែច្បាស់ពីកម្មវិធីសិក្សាភាសាអង់គ្លេស និងអត្ថប្រយោជន៍ផ្សេងៗ មុនសម្រេចចិត្តចុះឈ្មោះចូលសិក្សានៅមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្ដុះបណ្ដាល (សាលាអេស៊ីអ៊ី)។ 

កម្មវិធី ACE Open Day នឹងប្រព្រឹត្តិទៅរយៈពេលបីថ្ងៃពេញ ចាប់ពីថ្ងៃសៅរ៍ ទី ៣០ ខែមីនា ដល់ថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៥ រសៀល នៅគ្រប់ទីតាំងទាំង ៥ របស់សាលាអេស៊ីអ៊ី នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប (ទីតាំងសម្ដេចប៉ាន ទីតាំងសន្ធរម៉ុក ទីតាំងទួលទំពូង ទីតាំងទួលគោក និងទីតាំងសៀមរាប)។

ទិដ្ឋភាពកម្មវិធី ACE Open Day កាលពីវគ្គសិក្សាកន្លងទៅ

សិស្សនិស្សិត និងអាណាព្យាបាល ដែលចូលរួមនឹងមានឱកាសស្វែងយល់ពីសាលា អេស៊ីអ៊ី កាន់តែច្បាស់ដោយចូលរួមសកម្មភាពផ្សេងដូចជា ទស្សនាបន្ទប់រៀន និងសម្ភារៈសិក្សានានា ធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសដោយឥតគិតថ្លៃ ចូលរៀនសាកល្បង ឬប្រឹក្សាយោបល់ជាមួយគ្រូជំនាញពីរបៀបសិក្សាភាសាអង់គ្លេសឲ្យឆាប់ចេះ។ បន្ថែមពីនេះទៀត សិស្សានុសិស្សក៏មានឱកាសទទួលបានព័ត៌មានអំពីអាហារូបករណ៍ និងការសិក្សានៅបរទេស ព្រមទាំងចូលរួមកម្មវិធីសប្បាយៗដើម្បីបង្កើនចំណេះ និងអាចឈ្នះរង្វាន់អនុស្សាវរីយ៍ផ្សេងៗទៀតផង។

ការប្រឹក្សាយោបល់ជាមួយគ្រូជំនាញ
ការធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសដោយឥតគិតថ្លៃ

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្ដុះបណ្ដាល ជាសាលាឈានមុខគេក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបំពាក់ដោយសម្ភារៈសិក្សា និងកម្មវិធីសិក្សាទំនើបៗ។ សាលាអេស៊ីអ៊ី ផ្ដល់ជូនការបណ្ដុះបណ្ដាលភាសាអង់គ្លេសគ្រប់កម្រិតរួមមាន ភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ ៨ ឆ្នាំ ដល់ ១៥ ឆ្នាំ (Children’s Program & Young Learners’ Program) ភាសាអង់គ្លេសទូទៅ (General English Program) ភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស សម្រាប់និសិត្សមហាវិទ្យាល័យ និងអ្នកជំនួញ និងវគ្គត្រៀមប្រលងតេស្តអន្ដរជាតិ IELTS សម្រាប់ទៅសិក្សានៅបរទេស។

សិស្សនិស្សិត និងអាណាព្យាបាលទាំងអស់អាចចុះឈ្មោះចូលរួមតាមរយៈ៖ http://openday.acecambodia.org/។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ២២២ ៣២៥ ឬទំព័រហ្វេសប៊ុក Australian Centre for Education (ACE) ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]