កូរ៉េខាងត្បូង ៖ រឿងអាស្រូវរបស់តារាចម្រៀងប្រុស Jung Joon Young ដែលត្រូវបានប៉ូលិសចាប់ខ្លួន ពីបទរំលោភបំពានផ្លូវភេទ និងលួចថតរីដេអូអាសអាភាស យកទៅបង្ហោះចែកចាយ បានក្លាយទៅជារឿងអាស្រូវធំ ដែលល្បីបំផុតនៅដើមឆ្នាំ ២០១៩ នេះ។

ក្នុងនោះដែរ បន្ទាប់ពី Jung Joon Young ត្រូវបានប៉ូលីសចាប់ខ្លួន គម្រោងការជាច្រើនរបស់លោក ក៏ត្រូវបានរំសាយចោល ទាំងអស់ផងដែរ។ សូម្បីតែគម្រោងបើក ភោជនីយដ្ឋានអាហារកូរ៉េដំបូង នៅលើទឹកដីប្រទេសបារាំង ដែល Jung Joon Young បានសម្រេចចិត្ត ចាប់ដៃគូជាមួយមេចុងភៅ ជនជាតិកូរ៉េល្បីឈ្មោះម្នាក់ ពេលនេះក៏ត្រូវបានរំសាយទៅវិញជាស្ថាពរ។

នេះបើយោងទៅតាម អ្នកគាំទ្រមួយចំនួន ដែលធ្លាប់បានដឹងអំពីភោជនីយដ្ឋាននេះ បាននិយាយថា ដើមឡើយគម្រោងបើកសម្ពោធ ហាងអាហារកូរ៉េនេះ គ្រោងនឹងធ្វើឡើងនៅ ២សប្ដាហ៍ខាងមុខនេះហើយ។ ប៉ុន្តែក្រោយពីបែកធ្លាយរឿងអាស្រូវឡើងមក ការរៀបចំបើកសម្ពោធនេះ ត្រូវរំសាយចោលទៅវិញ។

គួរបញ្ជាក់ផងដែរថា ហាងអាហារកូរ៉េដំបូង នៅក្នុងប្រទេសបារាំងមួយនេះ មានឈ្មោះថា Maison de Corée (ផ្ទះកូរ៉េ) គឺជាការចូលរួមភាគហ៊ុន ៥០ភាគរយ របស់តារាចម្រៀង Jung Joon Young៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]