ភ្នំពេញ៖ ក្រុមហ៊ុន vivo កាន់តែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ជាក់ស្ដែងក្នុងរយៈពេលចុងក្រោយនេះយើងឃើញថាម៉ូឌែល V15 និង V15Pro ទទួលការជាវ និងកុម្ម៉ង់គួរឲ្យកត់សម្គាល់ ដែលលើសម៉ូឌែល Flagship មុនៗពីរដង។

ម៉ូឌែល V15 និង V15Pro គឺធ្វើឲ្យអ្នកប្រើប្រាស់រំជួលចិត្តជាមួយរូបរាងដ៏គួឲ្យទាក់ទាញ បន្ថែមមកជាមួយគុណភាពផលិត ដែលមានបទដ្ឋានស្តង់ដារត្រឹមត្រូវ ហើយរីឯតម្លៃវិញ គឺមានភាពសមរម្យ។ ដូចជាលោកអ្នកក៏ដូចជាប្រិយមិត្ត ដែលនិយមទូរស័ព្ទដៃស្មាតហ្វូន vivo បានដឹងស្រាប់ហើយ បើយើងនិយាយពីពណ៌របស់ V15Pro ច្បាស់ណាស់មាន ២ ពណ៌គឺ Topaz Blue (ជាពណ៌ខៀវមានលក្ខណៈបែបឆ្នូតៗ) និង Coral Red (ជាពណ៌ក្រហមមានលក្ខណៈបែបឆ្នូតៗ) ដែលជាការរចនាបទថ្មីផងដែរ សម្រាប់ដើមឆ្នាំ ២០១៩ នេះ។

Vivo V15

ក្រុមហ៊ុន vivo ក៏បានបង្ហាញពីលក្ខណៈសម្បត្តិ ក៏ដូចជាមុខងារពិសេសរបស់ទូរស័ព្ទដៃស្មាតហ្វូន vivo V15 ដូចជា៖
• កាមេរ៉ាមុខផុសឡើង 32 មេហ្គាភិចសែល
• អេក្រង់ធំលាតស្ទើរគ្មានគែម (Ultra FullViewTM Display)
• ទំហំអេក្រង់ 6.53-inch 2340x1080 FHD+
• AI កាមេរ៉ាក្រោយ 3 គ្រាប់
• មុខងារថតព្រាល Portrait 5MP
• មុខងារថតរូបធ្វើ​ឱ្យរូបរាងកាន់តែស្អាត (AI Body Shaping)
• មុខងារថតបានកាន់តែធំទូលាយ 8MP (120°)
• មុខងារថតរូបកាន់តែច្បាស់12MP (24 Million Photosensitive Unities)
• បច្ចេកវិទ្យាស្កេនក្រយៅដៃខាងក្រោយ
• RAM 6GB + ROM 128GB + SD Card up to 256GB
• Jovi: Google Len and Google Assistant
• ដំណើរការម៉ាស៊ីនដោយ (MTK P70 Octa-Core 2.1GHz)
• ថាមពលថ្ម 4000mAh
• បច្ចេកវិទ្យសាកថ្មលឿន (Dual Engine Fast Charging)
• Funtouch OS 9 (Based on Android 9.0)

លក្ខណៈសម្បត្តិរបស់ Vivo V15

សម្រាប់អតិថិជន ដែលលង់ស្នេហ៍ទូរស័ព្ទស្មាតហ្វូន vivo V15 អាចធ្វើការ Pre-Order បានឥឡូវ រហូតដល់ថ្ងៃទី ២៥ ខែមីនា ដោយគ្រាន់តែកក់ទុកមុនត្រឹមតែ ១០ ដុល្លារ ដោយតម្លៃចេញលក់ផ្លូវការរបស់ទូរស័ព្ទស្មាតហ្វូន vivo V15 គឺមានតម្លៃត្រឹមតែ $359 ប៉ុណ្ណោះ។ រាល់ការកុម៉្មង់ទុក vivo V15 ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជា ក៏មានបន្ថែមជូនដល់អតិថិជន នូវកាដូពិសេសៗជាច្រើនផងដែររួមមានដូចជា៖ បន្តោងសោ vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត និង Power Bank (រីឯសម្រាប់ Bluetooth Speaker បានត្រឹមរយៈពេលក្នុងការធ្វើ Pre-order តែប៉ុណ្ណោះ)។

លើសពីនេះ អតិថិជនក៏នឹងទទួលបានស៊ីមកាត Smart ដែលមានតម្លៃ $54 ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មង រយៈពេល ២៤ សប្តាហ៍ ដែលអាចបើកបាននៅគ្រប់ Smart Stores ចាប់ពីថ្ងៃទី 27/03/2019 រហូតដល់ 02/04/2019 ផងដែរ។

ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រទៅលើទូរស័ព្ទដៃស្មាតហ្វូន vivo ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជា ក៏មានការផ្តល់ជូននូវប័ណ្ណធានាប្តូរអេក្រង់ដោយឥតគិតថ្លៃ១ដង ដែលមានសុពលភាព ១២ ខែ ជាពិសេសក៏បន្ថែមនូវការធានាទូរស័ព្ទរហូតដល់ទៅ ២៤ ខែ ដែលគិតចាប់ពីថ្ងៃដែលទិញ។ មួយវិញទៀតសោធ អ្វីដែលពិសេសនោះគឺ គ្រាន់តែធ្វើការ Pre-order vivo V15 ឥឡូវនេះក៏មាននូវការផ្តល់ជូនប័ណ្ណផ្សងសំណាងចាប់រង្វាន់ជាច្រើនដូចជា ម៉ូតូ Honda Zoomer-X ស៊េរីថ្មី ចំនួន ៥ រង្វាន់ វ៉ាលីម៉ាក Rimowa ចំនួន ១០ រង្វាន់ និងទូទឹកកកម៉ាក Midea ចំនួន ១៥ រង្វាន់។ សម្រាប់ការបរិច្ឆេទចាប់រង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមីនា រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩ ៕

រួសរាន់ឡើងសំណាងអាចគឺជាអ្នក!!!

រង្វាន់ជាច្រើនពី vivo
រង្វាន់ជាច្រើនពី vivo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]