សិង្ហបុរី៖ ក្រោយពីតារាសម្ដែងប្រុស និងជាពិធីករ ដ៏មានប្រជាប្រិយភាព នាយ ព្រែក បានបង្ហាញមុខមាត់គូដណ្ដឹងរបស់ខ្លួន ជាសាធារណៈ មកឃើញថា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រិយមិត្ត ដែលជាអ្នកគាំទ្ររបស់លោក។

ទោះយ៉ាងជារើយៗ គេតែងតែសង្កេតឃើញ នាយ ព្រែក ដែលជាតារាវ័យក្មេងមួយរូបពោរពេញទៅដោយ ពេទកោសល្យពេញខ្លួន រូបនេះ តែងមានដំណើកម្សាន្តទៅក្រៅប្រទេស ជាមួយនឹងអនាគតប្រពន្ធរបស់លោក និងបានបង្ហាញពីរូបភាព ដ៏ផ្អែមល្ហែម ទៅកាន់ទស្សនិកជនថែមទៀតផង ។

ជាក់ស្ដែង កាលពីថ្មីៗនេះ នាយ ព្រែក និង កញ្ញា តី ដែលត្រូវជាគូដណ្ដឹងនឹងគ្នាបានកាន់ដៃគ្នា ទៅសាងអនុស្សាវរីយ៍ នៅលើទឹកដីសិង្ហបុរី ជាមួយការបង្ហោះរូបភាព បែបស្វីតៗនៅលើគណនីហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រ ជាច្រើនបានច្រណែន ពីគូដណ្តឹងមួយនេះណាស់។

គួររម្លឹកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែល នាយ ព្រែក និង កញ្ញា តី តែងតែមានដំណើរកម្សាន្តបែបនេះ ឲ្យតែពួកគេទំនេរពីការងារសិល្បៈ ពួកគេ តែងតែសាងស្នេហ៍ តាមបណ្តាប្រទេសនានាហើយ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

នាយ ព្រែក
កញ្ញា តី
នាយ ព្រែក
កញ្ញា តី
នាយ ព្រែក
កញ្ញា តី
នាយ ព្រែក និង កញ្ញា តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ព្រែក