កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ មានព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ Lisa សមាជិកក្រុម BLACKPINK ដោយរូបនាងត្រូវបានបោះឆ្នោតឲ្យជាប់ជាតារាស្រី ដែលមានមុខស្អាតជាងគេបំផុត ទាំង១០០ ប្រចាំឆ្នាំ២០១៨ នៅក្នុងអាស៊ី។

ប្រភពបន្ថែមបានឲ្យដឹងទៀតថា ចំណាត់ថ្នាក់នេះ ត្រូវបានជ្រើសរើសដោយប្រព័ន្ធបណ្តាញសង្គមប្រទេសចិន ដោយបានបោះឆ្នោត និងជ្រើសរើស Lalisa Manoban ឲ្យជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមតារាស្រី ដែលមានមុខស្អាតជាងគេក្នុងអាស៊ីទាំង ១០០ ប្រចាំឆ្នាំ ២០១៨។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងតារាងកំពូលសម្រស់ទាំង ១០០ នោះដែរ គេសង្កេតឃើញថា ក៏មានតារាថៃមួយចំនួនដែលជាប់ក្នុងកំពូលទាំងនោះដែរ ដោយមាន Yaya Urassaya ទទួលបានចំណាត់ថ្នាក់លេខ ១៣ និង Taew ទទួលបានចំណាត់ថ្នាក់លេខ ១៨៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Lisa
Yaya
Taew
Lisa ជាប់លេខ១
Yaya ជាបលេខ ១៣
Taew ជាប់លេខ ១៨

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]