កោះតៃវ៉ាន់៖ កាលពីឆ្នាំ ២០១៨កន្លងទៅ លោកតា Chen San Yuan ដែលមានរហស្សនាមថា «តា Pokémon» មកពីកោះតៃវ៉ាន់ បានល្បីកក្រើកពេញបណ្តាញសង្គម បន្ទាប់ពីលេងហ្គេមតាមចាប់ Pokémon ដោយប្រើប្រាស់ទូរស័ព្ទម្តង ១៣ គ្រឿងក្នុងពេលតែមួយ។ ដោយឡែកថ្មីៗនេះ លោកតាបានល្បីកក្រើកម្តងទៀតហើយ ពោលគឺម្តងនេះមិនមែនលេងតែ ១៣ គ្រឿងនោះទេ ប៉ុន្តែគឺលេងម្តង ២១ គ្រឿងយកតែម្តង ហើយមានអ្នកឧបត្ថម្ភទូរស័ព្ទឱ្យលេងទៀត

លោកតាតែងតែជិះកង់ និងដាក់ទូរស័ព្ទជាច្រើន ព្រមទាំង Power Bank ភ្ជាក់ជាមួយស្រេច ដូច្នេះ សកម្មភាពរបស់លោកតា ពិតជាប្លែក និងទាក់ទាញមនុស្សម្នាជាច្រើន នៅពេលពួកគេឃើញលោកតាធ្វើបែបនេះ។

លោកតា Chen San Yuan

នៅពេលផ្តល់បទសម្ភាសន៍ លោកតាវ័យ ៧០ឆ្នាំរូបនេះបាននិយាយថា ហ្គេមតាមចាប់ Pokémon នេះលើកទឹកចិត្តឱ្យលោកតាចេញទៅខាងក្រៅ និងអាចបង្កើតមិត្តភក្តិបានជាច្រើន។ បន្ថែមពីនេះទៀត វាក៏ថែមទាំងជួយលោកតាប្រឆាំងនឹងជំងឺភ្លេចភ្លាំងផងដែរ ព្រោះតែលោកតាឧស្សាហ៍ធ្វើចលនាដើម្បីតាមចាប់ Pokémon ជានិច្ច។

គួររម្លឹកផងដែរ ការផ្សងព្រេងដំបូងរបស់លោកតាចាប់ផ្តើមកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅពេលដែលចៅប្រុសលោកតាបានទិញទូរស័ព្ទស្មាតហ្វូនឱ្យលោកតាជាលើកដំបូង។

លោកតាបាននិយាយថា៖

«ចៅប្រុសរបស់ខ្ញុំ បានបង្រៀនខ្ញុំចាប់ Pokémon។ កាលពីមុនខ្ញុំលេងតែហ្គេមកុំព្យូទ័រ និង Candy Crush តែប៉ុណ្ណោះ។»

ដូច្នេះ រឿងនេះសបញ្ជាក់ឱ្យយើងឃើញថា ឆាកជីវិតរបស់យើងខ្លីណាស់ ចូលធ្វើអ្វីដែលយើងស្រលាញ់ និងចូលចិត្ត។ បើទោះបីជាមើលទៅប្លែក និងចម្លែកពិតមែន ប៉ុន្តែលោកតានៅតែរីករាយនូវអ្វីដែលលោកកំពុងតែធ្វើ។

យ៉ាងណាមិញ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានកោតសរសើរលោកតាជាខ្លាំង៕

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]