អេស្ប៉ាញ៖ យោងតាមសារព័ត៌មាន L’Equipe បានរាយការណ៍ថា ខ្សែការពារសញ្ជាតិបារាំង Raphael Varane បានបង្ហាញចេតនាទំនងជាអាចចាកចេញពីក្លិប Real Madrid នៅពេលឆាប់ៗនេះ។ 

កីឡាករ Raphael Varane

Raphael Varane បានចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០១៦ និងធ្លាប់ឈ្នះពានរង្វាន់ផ្សេងៗសរុប ១៦ ជាមួយក្លិបអធិរាជ-ស។ បើតាម L’Equipe ដដែលបានឱ្យដឹងថា ការសម្រេចចិត្តចាកចេញរបស់ Varane មិនពាក់ព័ន្ធទៅនឹងទម្រង់លេងដុនដាបរបស់ Real Madrid ឬការត្រឡប់មកវិញរបស់លោក Zidane ឡើយ។ ប៉ុន្តែផ្ទុយទៅវិញ Varane បានលើកហេតុផលថា ខ្លួនចង់ចាកចេញពី Real Madrid ក្នុងគោលបំណង “ស្វែងរកការប្រកួតប្រជែងថ្មីមួយ” សម្រាប់ខ្លួនឯងផ្ទាល់ ស្របពេលដែលមានព័ត៌មាននៃការចង់បានខ្សែការពារបារាំងរូបនេះពីក្លិប Manchester United ផងដែរ។

កីឡាករ Raphael Varane
កីឡាករ Raphael Varane

គួរបញ្ជាក់ថា Real Madrid បានទិញយកកីឡាករ Raphael Varane ពីក្លិប Lille ក្នុងតម្លៃខ្លួន ១០លានអឺរ៉ូ។ ខ្សែការពាររូបនេះទើបតែបានបន្តកិច្ចសន្យាថ្មីមួយ ជាមួយក្លិបផងដែរ ខណៈដែលកិច្ចសន្យានោះមានសុពលភាពរហូតដល់ឆ្នាំ ២០២២។ ដោយឡែក បើតាម Transfermkt វិញ សព្វថ្ងៃនេះ Varane គឺជាកីឡាករខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់ជាងគេបង្អស់ ពោលគឺមានតម្លៃខ្លួនជាង ៨០លានអឺរ៉ូ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]