ញ៉ូវយ៉ក៖ កាលពីពេលថ្មីៗនេះសាលារៀនជាច្រើនក្នុងទីក្រុងញ៉ូវយ៉ក បានចាប់ផ្តើមឲ្យសិស្សរៀនហូបអាហារបួសមួយថ្ងៃក្នុងមួយសប្តាហ៍ ក្នុងគោលបំណងចូលរួមថែរក្សានិងការពារភពផែនដី ក៏ដូចជាចង់ថែទាំសុខភាពសិស្សឲ្យបានល្អប្រសើរ។ នេះបើយោងតាមការប្រភពពីវេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum ចេញផ្សាយថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០១៩។

រូបតំណាង

សព្វថ្ងៃសិស្សមួយភាគធំដែលរស់នៅទីក្រុងញ៉ូវយ៉ក ជ្រើសរើសការហូបអាហារពេលព្រឹក និងរសៀលនៅឯសាលារៀន។  ចាប់ផ្តើមពីខែកញ្ញាតទៅ សាលារៀនជាច្រើនក្នុងទីក្រុងញ៉ូវយ៉កនឹងធ្វើម្ហូបបួសឲ្យពួកគេញុំារៀងរាល់ថ្ងៃច័ន្ទតែម្តង។

គួរបញ្ជាក់ថា នៅពេលដែលមនុស្សចូលចិត្តទទួលទានសាច់ក្រហមច្រើនពេក វានឹងអាចធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ ហើយបើពួកគេចូលចិត្តបរិភោគអាហារកែច្នៃដែលមានច្រើនហួសប្រមាណ  ក៏អាចបណ្តាលឲ្យពួកគេងាយនឹងស្លាប់មុនអាយុផងដែរ។

សព្វថ្ងៃនេះការបើកកសិកម្មចិញ្ចឹមសត្វមានដូចជា មាន់ ជ្រូក គោ ក្របីនេះកំពុងក្លាយទៅជាបញ្ហាដ៏ធំ ដែលបានផ្តល់ផលប៉ះពាល់ដល់ប្រព័ន្ធបរិស្ថានយ៉ាងខ្លាំង។ ក្នុងពេលជាមួយគ្នានេះ រោងចក្រចិញ្ចឹមសត្វជាច្រើនបានបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកល ដល់ទៅ ១៥ភាគរយចូលក្នុងប្រព័ន្ធបរិស្ថាន៕

មានវីដេអូនៅខាងក្រោម៖

ម្ហូបបួសនៅសាលារៀន
សិស្សកំពុងឈរចាំយកម្ហូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]