បរទេស៖ កាលពីថ្ងៃទី១៦ ខែមិនាកន្លងមកនេះParis Jacksonដែលកូនស្រីតារាចម្រៀងប៉ុបដ៏ល្បីMichael Jacksonត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗ ក្រោយនាងព្យាយាមអារដៃសម្លាប់ខ្លួន។ ក្រុមគ្រូពេទ្យ បានប្រាប់ឲ្យដឹងថា នាងបាន បាត់បង់ឈាមជាច្រើន និងមានអាការគួរឲ្យព្រួយបារម្ភ។

ក្រោយពីហេតុការណ៍ ព្យាយាមសម្លាប់ខ្លួននេះ កើតឡើងគេសន្និដ្ឋានថា Paris Jacksonមានការស្មុគស្មាញ ជាមួយរឿងក្តីកាលពីមុនរបស់ឪពុកខ្លួន ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទទៅលើកុមារ «Leaving Neverland» ដោយមានក្មេងប្រុសពីររូបដូចជាWade Robson និងJames Safechuck ដែលជាជនរងគ្រោះនិងជាជាសាក្សីផ្ទាល់។

ជាក់ស្តែង មុនពេលកើតហេតុមួយថ្ងៃParis Jacksonបានផុសនៅក្នុងគណនីTwitterថា «អ្នកដែលបង្កើតរឿងក្តីនេះ ជាមនុស្សកុហកយ៉ាងសាហាវបំផុត»។

គួររំលឹកផងដែរថារយៈពេលកន្លងមកParis Jacksonមិនដែលចេញមុខមកតបតជាមួយព័ត៌មានរបស់ឪពុកនាងនោះទេ ព្រោះនាងគិតថាការចេញមកឆ្លើយតបទាំងកំហឹងកាន់តែធ្វើរឿងកាន់តែធំ។ នាងធ្លាប់និយាយពីរឿងនេះថា «ខ្ញុំដឹងថាមានរឿងអយុត្តិធម៌ជាច្រើនបានកើតឡើងនៅលើលោកនេះ ហើយគ្រប់គ្នាមានសិទ្ធិក្នុងការខឹង ប៉ុន្តែយើងគួរតែដោះស្រាយរឿង ដែលបានកើតឡើងក្នុងជីវិតដោយប្រើហេតុផល»។

នេះមិនមែន ជាលើកទី១នោះទដែលParis Jackson ព្យាយាមសម្លាប់ខ្លួន ហើយនាងមានអាការបែបនេះ តាំងពីនាងមានអាយុ១៥ឆ្នាំមកម្ល៉េះ៕

Michael Jackson
Paris Jackson
Paris Jackson
Paris Jackson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]