កូរ៉េខាងត្បូង ៖ BTS បានធ្វើឲ្យបណ្ដាអ្នកគាំទ្រ មានមោទនភាពយ៉ាងខ្លាំង ដោយសារតែមាន Idol ពោរពេញដោយទេពកោសល្យ ត្រូវបានគេទទួលស្គាល់ នៅជុំវិញពិភពលោក ថាជាក្រុមចម្រៀងដែលអាចធ្វើឲ្យ ការសម្ដែងរបស់ពួកគេ មើលទៅកាន់តែអស្ចារ្យ មានអ្នកចង់ទស្សនាច្រើន រហូតសំបុត្រប្រគំតន្រ្តី នៅតាមពហុកីឡដ្ឋានធំៗរបស់ពួកគេ លក់ដាច់អស់គ្មានសល់។

ជាការពិតណាស់ មិនមែនត្រឹមតែ សំបុត្រទស្សនា ការប្រគំតន្រ្តីប៉ុណ្ណោះទេ ដែលលក់ដាច់អស់ សូម្បីតែអាល់ប៊ុមចម្រៀងថ្មីរបស់ BTS ក៏ទទួលបានការកម្ម៉ង់ទិញ ច្រើនលើសពីការរំពឹងទុកផងដែរ។

គួររំលឹកផងដែរថា កាលពីឆ្នាំមុន អាល់ប៊ុម Love Yourself: Answer របស់ BTS មានអ្នកកំម្មង់ទិញចំនួន ១,៥ លានបន្ទះ។ ប៉ុន្តែថ្មីៗនេះ អាល់ប៊ុមថ្មីសន្លាង របស់ពួកគេ ដែលមានចំណងជើងថា "Map of the Soul: Persona" មានអ្នកកម្ម៉ង់ ទិញរហូតដល់ទៅ ២.៦៨៥.០៣០ បន្ទះ ទាំងដែលទើបតែបើកឲ្យបញ្ជាទិញ រយៈពេល ៥ថ្ងៃប៉ុណ្ណោះ។

សមិទ្ធផលថ្មីនេះ ធ្វើឲ្យក្រុមចម្រៀងដទៃទៀត ពិបាកនឹងបំបែកបាន ព្រោះតែភាពល្បីល្បាញរបស់ BTS ហាក់ដូចជាមិនថមថយសោះឡើយ មានតែកើនឡើងជាលំដាប់ ទាំងនៅកូរ៉េ និងនៅប៉ែកអឺរ៉ុប ជាហេតុធ្វើឲ្យអ្នកគាំទ្រ កាន់តែមានមោទនភាព។

ក្នុងនោះដែរ អាល់ប៊ុម Map of the Soul: Persona ថ្មីរបស់ BTS នឹងចេញជាផ្លូវការ នៅថ្ងៃទី ១២ ខែមេសាខាងមុខនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]