កូរ៉េខាងត្បូង៖ រូបថតកាលពីថ្មីៗនេះ របស់សមាជិក២រូបរបស់ក្រុម Big Bang គឺTaeyang និង Daesung នៅក្នុងបន្ទាយហ្វឹកហាត់ទាហាន ត្រូវបានចែកចាយពាសពេញបណ្តាញទំនាក់ទំនងសង្គម។

យ៉ាងណាមិញ ក្នុងនោះគេសង្កេតឃើញថា ទឹកមុខរបស់តារាប្រុសទាំង២ដួងនេះ ពោរពេញទៅដោយស្នាមញញឹមសប្បាយរីករាយ និងមានសាច់ឈាមស្រស់ សុខភាពល្អ មិនបានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភបន្តិចសោះឡើយ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកនិយមលេងអុីនធើណែតបាននិយាយថា៖ «អាចប្រហែលជាគ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេសម្រាប់ពួកគេ ពីព្រោះពួកគេស្គាល់ចរិតពិត Seungri ច្បាស់ថាជាមនុស្សបែបណា» រីឯអ្នកខ្លះទៀតបាននិយាយថា «Taeyang ឡើងទម្ងន់ជាងមុន» ជាដើមផងដែរ។

គួររំឮកផងដែរថា កាលពីថ្មីៗកន្លងទៅនេះ Seungri សមាជិកកូនពៅប្រចាំក្រុម Big Bang បានប្រកាសចាកចេញពីផលិតកម្ម YG Entertainment ហើយក៏បានប្រកាសចាកចេញពីវិស័យសិល្បៈទាំងមូលតែម្តង ដោយសារតែកំពុងជាប់ពាក់ព័ន្ធទៅនឹង រឿងអាស្រូវពេស្យាចារ រឿងពុករលួយជាមួយប៉ូលីស រឿងGroup Chat បង្កប់កាមេរ៉ារំលោភមនុស្សស្រី និងរឿងអាស្រូវជាច្រើនផ្សេងទៀត ហើយបច្ចុប្បន្ននេះ Seungri កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ពីប៉ូលីសផងដែរ៕   

Seungri កាលពីថ្ងៃចូលបំភ្លឺខ្លួន នៅប៉ុស្តិ៍ប៉ូលីស
Seungri កាលពីថ្ងៃចូលបំភ្លឺខ្លួន នៅប៉ុស្តិ៍ប៉ូលីស
រូបថតថ្មីៗរបស់ Taeyang និង Daesung នៅក្នុងបន្ទាយទាហាន
រូបថតថ្មីៗរបស់ Taeyang និង Daesung នៅក្នុងបន្ទាយទាហាន
រូបថតថ្មីៗរបស់ Taeyang និង Daesung នៅក្នុងបន្ទាយទាហាន
រូបថតថ្មីៗរបស់ Taeyang និង Daesung នៅក្នុងបន្ទាយទាហាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]