ភ្នំពេញ៖ នៅតាមបណ្តាខេត្តនីមួយៗក្នុងប្រទេសកម្ពុជា គឺតែងមានមុខម្ហូបពិសេសប្រចាំតំបន់រៀងៗខ្លួន  ដែលជាក់ស្តែងដូចជានៅខេត្តបាត់ដំបងជាដើម មានមនុស្សមិនតិចឡើយដែលបានស្គាល់និងដឹងថាសម្បូរទៅដោយម្ហូបអាហារឆ្ងាញ់ៗ ហើយជាពិសេសនោះគឺ សង្វាក់ និងណែម នេះឯងតែម្តង។

ដូចដឹងស្រាប់ហើយ អ្នកខេត្តបាត់ដំបងល្បីខាងមានថ្វីដៃចំអិន និងច្នៃមុខម្ហូបអាហារជាច្រើន ដែលមានរសជាតិឆ្ងាញ់ ទាក់ចិត្តភ្ញៀវទេសចរមកពីគ្រប់ទិសទី ហើយជាពិសេសអ្នកភ្នំពេញផ្ទាល់តែម្តងដែលនិយមទៅលេងកម្សាន្តនៅទីនោះ។ ហេតុដូច្នេះហើយ ទើបមានគ្រួសារអ្នកខេត្តមួយនេះ បានមកបង្ហាញស្នាដៃរបស់គាត់នៅរាជធានីភ្នំពេញ។ ហាងអាហារមួយកន្លែងមានឈ្មោះថា «ផ្ទះអ្នកបាត់ដំបងសាខាទួលគោក» មានទទួលជាអាហារថ្ងៃត្រង់ និងពេលល្ងាច ហើយក៏មានការកែច្នៃម្ហូប និងលម្អតុបតែងទៅតាមបែបបទខ្មែរបុរាណ ដែលប្រើប្រាស់ជាប្រភេទឆ្នាំងដី កញ្ច្រែង និងចង្អេរ ជាដើម។

សម្រាប់ទីតាំងស្ថិតនៅ ទួលគោក ក្រោយសាលាបឋមសិក្សាទួលគោក បត់តាមសាលាប៉េកាំង ផ្លូវ ៥៤៨ ផ្ទះលេខ ៨  ឫក៏ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៦ ៤៩៩ ៥៨ ៩៨ , ០៩៦ ៨៣ ៤៩ ៤៧២ និង ០១២ ៥៤២ ៥៦២៕

ចង់ដឹងថាល្បីឆ្ងាញ់ ពិតដូចគេថាមែនឬអត់ តោះសាកទាំងអស់គ្នា៖

ផ្ទះអ្នកបាត់ដំបងសាខាទួលគោក
ផ្ទះអ្នកបាត់ដំបងសាខាទួលគោក
ផ្ទះអ្នកបាត់ដំបងសាខាទួលគោក
ផ្ទះអ្នកបាត់ដំបងសាខាទួលគោក
ផ្ទះអ្នកបាត់ដំបងសាខាទួលគោក
ផ្ទះអ្នកបាត់ដំបងសាខាទួលគោក
ផ្ទះអ្នកបាត់ដំបងសាខាទួលគោក
ផ្ទះអ្នកបាត់ដំបងសាខាទួលគោក
ផ្ទះអ្នកបាត់ដំបងសាខាទួលគោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]