ភ្នំពេញ៖ ក្រុមហ៊ុន អេស អាយ ណិត (SINET) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណេតឈានមុខគេរបស់កម្ពុជាលើវិស័យសហគ្រាស ឥឡូវនេះក្រុមហ៊ុន Nokia ត្រូវបានជ្រើសរើសដោយក្រុមហ៊ុន អេស អាយ ណិត (SINET) ដើម្បីចាប់ផ្តើមបើកឱ្យដំណើរការនូវសេវាកម្មអ៊ីនធឺណេតល្បឿនលឿន ដល់ទីផ្សារលំនៅដ្ឋាននៅក្នុងប្រទេស ដែលត្រូវបានទទួលស្គាល់ដោយគុណភាព និងជំនាញបច្ចេកទេស។

ក្រុមហ៊ុន NOKIA នឹងសហការជាមួយក្រុមហ៊ុន អេស អាយ ណិត (SINET) ដើម្បីដាក់ឱ្យដំណើរការនូវបណ្តាញសេវាកម្មថ្មី នេះនៅទូទាំងប្រទេស ដោយមានការចាប់ផ្តើមនៅតាមសហគមន៍លំនៅដ្ឋាន ដែលត្រូវបានគេស្គាល់ថាជាបុរី និងផ្ទះនៅតាមទីក្រុងធំៗរបស់ប្រទេសកម្ពុជារួមមាន ទីក្រុងភ្នំពេញ និងសៀមរាប។

ក្រុមហ៊ុន អេស អាយ ណិត (SINET) នឹងផ្តល់សេវាកម្មអ៊ីនធឺណេត ដែលប្រើដោយ បច្ចេកវិទ្យា GPON និង OLT ដល់មនុស្ស ដែលនិយមរស់នៅតាមផ្ទះ បែបអាផាតមិន បុរី និងអាគារស្នាក់នៅរួម។ បច្ចេកវិទ្យានេះនឹងផ្តល់អ្នកប្រើប្រាស់ នូវអ៊ីនធឺណេត ដែលមានល្បឿនលឿនជាងមុន និងមានគុណភាពខ្ពស់។ មធ្យោបាយថ្មី GPON របស់ NOKIA នេះនឹងដើរតួជាគ្រឹះមូលដ្ឋាន សម្រាប់គម្រោងសេវាកម្មដែល SINET បានរំពឹងទុកសម្រាប់ថ្ងៃអនាគត ដែលរួមមានការមើលវីឌីអូផ្ទាល់ពីអ៊ីនធឺណេត និងប្រព័ន្ធសន្តិសុខនានា។

ក្រុមហ៊ុន អេស អាយ ណិត (SINET)

Meta Sy នាយកប្រតិបត្តិនៃក្រុមហ៊ុន អេស អាយ ណិត (SINET) និយាយថា៖ 

«ទីផ្សាររបស់ប្រទេសកម្ពុជា កំពុងតែពោរពេញទៅដោយអ្នកផ្តល់សេវាអ៊ីនធឺណេត ដែលមានគុណភាពទាប និងមិនសូវមានការយកចិត្តទុកដាក់ចំពោះគុណភាពរយៈពេលយូរ និងទំនុកចិត្តនោះឡើយ។ យើងសម្រេចចិត្តថា យើងនឹងផ្តាច់ខ្លួនពីការប្រកួតប្រជែងនេះ តាមរយៈការផ្តោតសំខាន់លើគុណភាពវិញដោយធ្វើការផ្តោតលើគម្រោងបុរី និងអាគារស្នាក់នៅរួម។ នេះបានន័យថាសេវាកម្មរបស់យើងនឹងមានស្តង់ដារ ប្រសិទ្ធិភាព ទំនុកចិត្ត ល្បឿន និងភាពងាយស្រួលក្នុងការស្វែងរកបង្ហាបច្ចេកទេស ដែលអាចកើតមានឡើងស្មើរនឹងការផ្តល់អ៊ីនធឺណេតលំដាប់អន្តរជាតិ។ ទាំងនេះហើយ ជាកត្តាដែលនាំឱ្យយើងជ្រើសរើសយកក្រុមហ៊ុន Nokia»។

លោក Sebastien Laurent ប្រធាន NOKIA ប្រចាំប្រទេសកម្ពុជា និងថៃនិយាយថា៖

«យើងផ្តល់ SINET នូវជម្រើសល្អបំផុតសម្រាប់តម្រូវការប្រតិបត្តិការរបស់ពួកគេ។ បច្ចេកវិទ្យា Mini OLT របស់យើង មានប្រសិទ្ធិភាពខ្ពស់ក្នុងការផ្តល់នូវសេវាអ៊ីនធឺណេត ដែលមានគុណភាពខ្ពស់ និងល្បឿនលឿន សម្រាប់អ្នកនិយមនៅតាមផ្ទះ អាផាតមិនក្នុងអាគារខ្ពស់ៗ ហើយក្នុងពេលជាមួយគ្នានោះ យើងជួយសន្សំនូវទីធ្លា និងចំណាយផ្សេងៗ។ ជាមួយនឹងបច្ចេកវិទ្យា GPON របស់ NOKIA ការដាក់ចេញ នូវសេវានេះ នឹងបំពេញតម្រូវការកើនឡើងរបស់ប្រជាជនកម្ពុជានូវអ៊ីនធឺណេត ដែលមានល្បឿនលឿនក្នុងតម្លៃសមរម្យ»។

អំពីបច្ចេកវិទ្យា
- Nokia 7362 Intelligent Service Access manager (ISAM) Dense Fiber (DF) 16GW ផ្តល់នូវភាពបត់បែនក្នុងការដាក់ពង្រាយខ្សែបណ្តាញអ៊ីនធឺណេត និងបង្កើនប្រសិទ្ធភាពនៃអាជីវកម្មនេះ។
- Nokia (Dini OLT supports up to 8x 10Gig uplinks and 16-port GPON or 4-port XGS-PON/GWDM-PON Downlinks ហើយមានសមត្ថភាពក្នុងការបង្កើនល្បឿនបណ្តាញអ៊ីនធឺណេតនោះ។ 
- NOKIA 7368 ISAM ONT G-010G-Q ផ្តល់នូវចំណុចប្រទាក់ GPON ដល់អតិថិជន និងបើកផ្លូវដល់ការភ្ជាប់ទៅឧបករណ៍បីនៅក្នុងផ្ទះ។

ធនធាន
- គេហទំព័រ Next-generation PON 
- គេហទំព័រ Fiber-FTTH 
- គេហទំព័រ 7362 ISAM DF-16GW

ទំនាក់ទំនងមក NOKIA តាមរយៈ
- ការ Subscribe ដើម្បីទទួលបានពត៌មានបន្ថែម
Website 
Blog 
Twitter 
LinkedIn 
Facebook

សម្រាប់ចម្ងល់ផ្សេងៗសូមទាក់ទងទូរស័ព្ទ +358 10 448 4900
សារអេឡិចត្រូណិច [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]