សៀមរាប៖ ក្រោយពីមានរឿងរ៉ាវដ៏កក្រើក ពាក់ព័ន្ធនឹងករណីជនជាតិជប៉ុន ២នាក់ បានធ្វើសកម្មភាពអារ-ក និងប្លន់យករថយន្តមួយគ្រឿងនៅខេត្តសៀមរាបកាលពីពេលថ្មីៗនេះ ស្រាប់តែលោក Akihiro Kato បានចេញមុខសុំទោសប្រជាជនខ្មែរ តាមរយៈហ្វ៊េសបុករបស់លោកតែម្តង។ 

លោក Akihiro Kato បានសរសេរថា៖ “ I’m so sorry for this robbery murder… I will donate $1,000 to wife and 4 kids of victim driver” ដែលមានន័យជាភាសាខ្មែរថា “ឱ្យខ្ញុំសុំទោសចំពោះករណីប្លន់សម្លាប់នេះផង...ខ្ញុំនឹងធ្វើការបរិច្ចាគទឹកប្រាក់ចំនួន ១,០០០ដុល្លារ ដល់ប្រពន្ធ និងកូនទាំង៤នាក់របស់ជនរងគ្រោះ”។

ជនសង្ស័យក្នុងករណីប្លន់
រថយន្តរបស់ជនរងគ្រោះ

សូមបញ្ជាក់ថា លោក Akihiro Kato គឺជាជនជាតិជប៉ុនម្នាក់ដែលស្នាក់នៅប្រទេសកម្ពុជា និងជាម្ចាស់ក្លិបបាល់ទាត់អង្គរថាយហ្គើរនៅខេត្តសៀមរាបផងដែរ។ បុរសជនជាតិជប៉ុនរូបនេះ តែងតែបានរៀបចំសកម្មភាពសប្បុរសធម៌ពាក់ព័ន្ធនឹងបាល់ទាត់ជាច្រើន នៅខេត្តសៀមរាបផ្ទាល់តែម្តង។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី ១៥ ខែមីនាកន្លងទៅ មានករណីដែលជនជាតិជប៉ុន ២នាក់ បានធ្វើសកម្មភាពអារ-ក និងប្លន់យករថយន្តពីអ្នករត់តាក់ស៊ីម្នាក់នៅខេត្តសៀមរាប។ ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖ ទី១ ឈ្មោះ Ishida Reimon ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិជប៉ុន និងទី២ ឈ្មោះ Naka Kuki Ryuji ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិជប៉ុនដូចគ្នា។ ដោយឡែកជនរងគ្រោះដែលបាត់បង់អាយុជីវិតឈ្មោះ ហឹម ចាន់ ភេទ ប្រុស អាយុ ៤០ឆ្នាំ ជាអ្នករត់តាក់ស៊ី មានទីលំនៅភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕

លោក Akihiro Kato ក្នុងការប្រកួតនៅខេត្តសៀមរាបកន្លងមក (រូបភាព៖ CNCC)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]